adverise with khmeread Chen xiao michelle chen 2016

Chen Xiao និង Michelle Chen នឹងដឹកដៃគ្នាចូលរោងការនៅខែកក្កដា

មិនដល់មួយឆ្នាំផង បន្ទាប់ពី​បញ្ជាក់​ពី​ទំនាក់ទំនង​ស្នេហា​របស់ពួកគេ​ តារា​ភាព​យន្ត​ចិន​ដីគោក​ Chen Xiao និង​តារាស្រីតៃវ៉ាន់ Michelle Chen នឹងរៀបការ​នៅ​ខែកក្កដា នេះបើតាមសេចក្តីរាយការណ៍​របស់បណ្តាញព័ត៌មាន​តៃវ៉ាន់។

គូស្នេហ៍មួយគូរនេះ​មាន​គម្រោង​រៀបចំពិធីមង្គលការ​នៅ​ទីក្រុងប៉េកាំង​នៅថ្ងៃ​ទី​១៩​ខែ​កក្ក​ដា​ និង​រៀបចំ​ពិធីជប់លៀង​ដាច់ដោយ​ឡែក​នៅ​ទីក្រុងតៃប៉ិ​នៅ​ថ្ងៃទី​២១​ខែ​កក្កដា។

Michelle ដែលឈាន​ចូល​វ័យ​៣៣​ឆ្នាំ​នៅ​ដំណាច់ខែឧសភា​ មាន​ឈ្មោះ​បោះ​សំឡេង​​ បន្ទាប់ពី​បានសម្តែង​ក្នុង​ភាព​យន្ត​មនោសញ្ចេតនា “You Are the Apple of My Eye” កាល​ពីឆ្នាំ​២០១១។ Michelle បា​នជួប​ Chen Xiao ដែល​មាន​អាយុតិច​ជាង​នាងបួន​ឆ្នាំ​ នៅពេល​អ្នក​ទាំងពីរ​ថតរឿងភាគ The Romance of the Condor Heroes កាលពីឆ្នាំ​២០១៤ជាមួយគ្នា។

          បើទោះបីជា Michelle ទទួល​រងការរិះគន់​ច្រើន​ដោយសារទទួល​បាន តំណែង​តួឯកស្រីក្នុងរឿង “The condor Heroes” ក៏ដោយ ក៏​ភាព​យន្ត​ភាគ​នេះ​បាន​នាំមកនូវ​លទ្ធផល​វិជ្ជមាន​ច្រើនក្នុង​ឆាកជីវិត​ស្នេហា​របស់​នាង។ កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥ នាងនិង Chen Xiao ត្រូវ​គេប្រទះឃើញ​មកសួរសុខទុក្ខគ្នា​ទៅ វិញទៅមក​នៅពេល​ថត និង​បាន​ចំណាយ​ពេល​មួយយប់នៅ​សណ្ឋាគារតែមួយ​ផងដែរ៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់