adverise with khmeread 13220129 975155849265997 2145468892 n

ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ផឹក​ថ្នាំពុល​ធ្វើអត្តឃាត​បញ្ចប់ជីវិត​ទាំង​នៅ​ក្មេង​ល្ហក់​

​    ​កណ្តាល ​៖ ក្មេង​ជំទង់​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ផឹកថ្នាំ​ពុល ដោយ​មិនដឹង​មូលហេតុ​។ ករណី​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ និង​៣០​នាទី នៅ​ចំណុច​លើ​ទំនប់​មេទឹក កោះ​ខាងមុខ​ភូមិ​ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​    ​ជនរងគ្រោះ ឈ្មោះ ទិ​ត្យ គុន ហៅ​គ្រី​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​    ​សមត្ថកិច្ច​ប៉ូលិស​បាន​រកឃើញ​ថ្នាំពុល ម៉ាក​ហប់​សាំង ចំនួន​០១​ដប និង​កង់​ទូក​ស្រី ចំនួន​០១​គ្រឿង (​របស់​ជនរងគ្រោះ​) នៅក្បែរ​សាកសព​។​

​    ​ដោយ​កន្លងមក​ម្តាយ​ជនរងគ្រោះ​មានការ​ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​បានឱ្យ​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ គុន ទៅ​នៅ​ជាមួយ ឈ្មោះ ហៃ វី និង​ប្រពន្ធ​ឈ្មោះ យុង ឌៀប ដែល​ត្រូវជា​ម្តាយមីង​ជីទួតមួយ​របស់​ជនរ​ង​គ្រោះ​តាំងពី​ឆ្នាំ​២០១១ រហូតមកដល់​បច្ចុប្បន្ន​។​

​    ​លុះ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦ និង​០០​នាទី​ព្រឹក ជនរងគ្រោះ​មិន​ស្រួលខ្លួន​បានឱ្យ​ម្តាយមីង​ឈ្មោះ យុង ឌៀប កោសខ្យល់​ឱ្យ ហើយ​ម្តាយមីង ក៏​កោសខ្យល់​ឱ្យ ប៉ុន្តែ​កោស​បានតែ​បន្តិច ដោយមាន​ការឈឺ ជនរងគ្រោះ​ក៏​ឈប់​ឱ្យ​កោសខ្យល់​ហើយ​ងើប​ដើរ​ចេញទៅ​បាត់ ចំណែក​ម្តាយមីង ក៏​ទៅ​ព្រោះស្រូវ​ក្រោយ​ផ្ទះ​បាត់​ដែរ​។ 

​    ​រហូតដល់​ម៉ោង​០៧ និង​៣០​នាទី ឈ្មោះ ឆន ឈៀន បាន​ទៅប្រាប់​ម្តាយ មីង​ជនរងគ្រោះ​ឈ្មោះ យុង ឌៀប ដែល​កំពង់​ព្រោះស្រូវ​ថា  "​អា​គុន វា​ដួលសន្លប់​នៅ​ខាងកើត​ភូមិ​"​។ ឭ​ដូច្នេះ​ម្តាយមីង​ជនរងគ្រោះ​ក៏​ឡើង​ពីព្រោះ​ស្រូវ​ទៅរក​មើល​ជនរងគ្រោះ​។ 

​    ​នៅវេលា​ម៉ោង​០៨ និង​១០​នាទី លោក ហួត អាន អនុប្រធាន​ភូមិ​ស្វាយ​អំពារ បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ថា​មាន ករណី​ក្មេង​ផឹកថ្នាំ​ពុល​។ 
​    ​បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យឃើញ​សភាព​ជនរងគ្រោះ​មាន​ភាព​ធ្ងន់ធ្ងរ​សមត្ថកិច្ច បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ពេល​ដឹក​ជនរងគ្រោះ​ដល់​ស្ពាន​លេខ​១២ ជន​រង គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ហើយ ក៏​ដឹក​ត្រឡប់​យកមក​ផ្ទះ​វិញ​នៅវេលា​ម៉ោង​០៩ និង​៣០​នាទី​។ 

​    ​បន្ទាប់មក​សមត្ថកិច្ច ប៉ុស្តិ៍​បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ពិនិត្យ​លើ​សាកសព ពិនិត្យឃើញថា​៖
​    ​- នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​និង​បទល្មើស ព្រហ្មទណ្ឌ​ឡើយ​។​
​    ​- នៅលើ​មាត់​សាកសព​ឃើញ​មាន បែកពពុះមាត់​និង​មាន ខ្លិន​ថ្នាំពុល​។​
​    ​- តាម​ច្រមុះ​រន្ធ​ទាំង​០២ មាន​សំបោរ​ហៀ​ចេញ​។​
​    ​- ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច សន្និដ្ឋានបានថា​៖ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​ផឹក​ថ្នាំពុល​ប្រាកដ​មែន​។​
​    ​- សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់