13220152 975153205932928 182822630 n

ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន ៣ នាក់​នៅ​សំ​រោងទង​

​    កំពង់ស្ពឺ ៖ ម៉ោង​១៣ និង​៣៧ នាទី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង បាន​ចុះបង្ក្រាប​ការ​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​មនុស្ស​បីនាក់​។ 

​    ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំងនោះ​មានឈ្មោះ ១-​ឈ្មោះ​ផាត ហ៊ា​ប ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង (​ម្ចាស់ផ្ទះ​) ២-​ឈ្មោះ​ជិន ជន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​កូន​) រស់នៅ​ជាមួយគ្នា និង​៣- ឈ្មោះ​មឿ​ន រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្រុកកំណើត​ភូមិ​សំពៅ​លូន ឃុំ​សំពៅ​លូន ស្រុក​ស្អាង ខេត្តកណ្តាល មក​ស្នាក់​នៅផ្ទះ​ឈ្មោះ​ផាត ហ៊ា​ប ភូមិ​រំដួល ឃុំ​ត្រ​ពាំ​គង​។ 

​    កងរាជអាវុធហត្ថ​​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​ទៅ​ឃុំខ្លួន ដោយ​រឹបអូស​បាន​ទាំង​វត្ថុតាង​មួយចំនួន និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់