adverise with khmeread 13219929 975154599266122 1418506903 n

បុរស​ម្នាក់​នៅ​សុខៗ​ត្រូវ​ជនសង្ស័យ​ប៉ង​ចាក់​សម្លាប់​ពីរ​កាំបិត ចេះ​ហេង​មាន​គេ​ជួយ​ទាន់​

​    ​ឧ​ត្ត​រ​មានជ័យ ​៖ បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​យក​កាំបិត​ចាក់​ចំនួន​២​កាំបិត​ប៉ុនប៉ង​សម្លាប់ តែ​សំណាងល្អ​ត្រូវបាន​គេ​ជួយ​ទាន់ពេលវេលា​។​

     ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ក្រុមហ៊ុន រ៉ូយ៉ាល់​ហៀ​ល​រី​សត ស្ថិតនៅ​ក្នុងភូមិ​សង្កាត់ អូរ​ស្មាច់ ក្រុង​សំរោង​។ 

​    ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​អូរ​ស្មាច់​បានឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​បាន​ឈាន​មកដល់​ការឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ យី​ម យាន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ និង​ទីកន្លែង​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​កន្លងមកនេះ ដោយ ជនសង្ស័យ ខាងលើ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ គុណ សារ៉ន ភេទ​ប្រុស  អាយុ​២៦ ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន​រ៉ូយ៉ាល់​ហៀ​ល​រី​ស៊​ត ស្នាក់នៅ​ភូមិ​-​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បណ្តាលអោយ​ត្រូវចំ​ឆ្អឹងជំនី​ផ្នែក​ខាងឆ្វេង (​ក្រោម​ក្លៀក​) ចំនួន​២​កាំបិត បណ្តាលឱ្យ​រងរបួស​ធ្ងន់ សំណាង​ណាស់​មិន​ស្លាប់បាត់​បង់ជីវិត​។ 

​    ​ក្រោយពី​កើតហេតុ​ជនបង្ក​រត់គេចខ្លួន​តែ​មិន​ផុតពី​សំណាញ់​ច្បាប់។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំមក​កាន់​ស្នងការ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់