adverise with khmeread 13228124 975160225932226 909389738 n

ចាប់បញ្ជូន​មិត្ត​សំណព្វ​ឱ្យ​ប៉ូលិស ក្រោយ​ស៊ីដាច់​ម៉ូតូ​មួយគ្រឿង​ទៅ​បញ្ចាំ​លេងល្បែង​កាស៊ីណូ​

    ​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​មិត្តភក្តិ​ចាប់​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​រូបគេ​ខ្ចី​ម៉ូតូ​មិត្តភក្តិ​យកទៅ​បញ្ចាំ​លេងល្បែង​ចាញ់​អស់​។   

​    ​ជនសង្ស័យ​ឈ្មោះ យ៉ាន់ កុសល អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។   

​    ​តាម​ប្រភពព័ត៌មាន​ពី​បុរសរងគ្រោះ​ឈ្មោះ លី ហួត អាយុ​២១​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ជាមួយគ្នា មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥​ឧសភា​កន្លងទៅ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-2416 ដោយ​ប្រាប់ថា ជិះ​ចូលទៅក្នុង​ក្រុមហ៊ុន​ដើម្បី​ស្គេ​ន​មេដៃ​។​
 
​    ​ដោយ​រង់ចាំ​យូរពេក​មិនឃើញ​ត្រឡប់មកវិញ និង​ទូរស័ព្ទ​ក៏​មិន​ចូល​ផង​នោះ ក៏បាន​ដើរទៅ​រក​ក្នុង​ក្រុមហ៊ុន​តែ​មិនឃើញ​ជនសង្ស័យ​ឡើយ ទើបរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​តែម្តង​។​
   
​    ​លុះ​នៅ​ថ្ងៃទី​១៦​ឧសភា​ក៏បាន​ទៅរក​ជនសង្ស័យ​ដល់​បន្ទប់​ផ្ទះជួល​ទើបបាន​ជួប តែ​ម៉ូតូ​ត្រូវបាន​គេ​ប្រាប់ថា យកទៅ​បញ្ចាំ​នៅ​កាស៊ីណូ​បាន​លុយ​៥០០​ដុល្លារ​លេងល្បែង​ចាញ់​អស់ហើយ ។   
​    ​បន្ទាប់ពី​ជនសង្ស័យ​យក​ម៉ូតូ​របស់ខ្លួន​យកទៅ​បញ្ចាំ​យកលុយ​លេងល្បែង​ចាញ់​អស់ រូបគេ​ក៏​និយាយ​ចរចា ដោយ​ឱ្យ​ជនសង្ស័យ​រកលុយ​ទៅ​លោះ​យក​ម៉ូតូ​របស់ខ្លួន​មកវិញ តែ​ជនសង្ស័យ​រក​មិនបាន ទើប​ចាប់ខ្លួន​យកមក​ប្រគល់​ឱ្យកម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​តែម្តង​។   

​    ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ម៉ាង ហុងដា ឌ្រី​ម សេ​១២៥ របស់​ជនរងគ្រោះ​យកទៅ​បញ្ចាំ​លេងល្បែង​នៅកាស៊ី​ណូ​ចាញ់​អស់​ពិតប្រាកដ​មែន ក្រោយពី​លេង​ចាញ់​អស់​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង​របស់ខ្លួន​អស់​រួចមក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់