adverise with khmeread 13250373 975265302588385 1832089653 n

មេក្លោង​រត់ចោល​បាត់ ទុកឱ្យ​កូនចៅ​ចូល​ប៉ុស្តិ៍​ប៉ូ​សិស​តែម្នាក់ឯង​

​    ​កណ្តាល ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​ខុសច្បាប់ នៅវេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​    ​ជនសង្ស័យ​ចំនួន ០២ នាក់ ៖ ទី​១-​ឈ្មោះ អ៊ឹម រ៉ាវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ (​ចាប់​ឃាត់ខ្លួន​) និង​ទី​២-​ឈ្មោះ ង​ន ចិន្តា (​ហៅ ម៉ាប់​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​រត់គេចខ្លួន​)​។​

​    ​វត្ថុតាង​ចាប់​ដកហូតយក ៖ ទី​១-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០៨ កញ្ចប់​តូច និង​ទី​២-​ទូរស័ព្ទដៃ​ម៉ាក មិត្ត​ហ្វូ​ន ចំនួន ០១ គ្រឿង​។​

​    ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​ធិ​ការដ្ឋាន​នគរបាល ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ជ្រោយ​តាកែវ និង​ប៉ុស្ដិ៍​ឈើខ្មៅ បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់ និង ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ឹម រ៉ាវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រួម​និង​ថ្នាំញៀន ចំនួន​០៨​កញ្ចប់​តូច ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ង​ន ចិន្តា (​ហៅ ម៉ាប់​) ដែលជា​មេក្លោង​លក់​គ្រឿងញៀន បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​នៅពេលនោះ​តែម្ដង​។ តាម​ចម្លើយសារភាព​របស់ ឈ្មោះ អ៊ឹម រ៉ាវី បាន​ឆ្លើយ​សារភាពថា ៖ ថ្នាំញៀន​ទាំងនោះ គឺ​ពិតជា​របស់ខ្លួន​បានទទួល​កាន់​ឱ្យឈ្មោះ ង​ន ចិន្តា (​ហៅ ម៉ាប់​) ដើម្បី​យកទៅលក់​និង​ចែកចាយ​បន្ត​ឱ្យគេ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់