adverise with khmeread 49dd4394 dc9c 4cad a78e c45377229ee2

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ចាប់បាន​ជនសង្ស័យ​ធ្វើ​សម្មភាព​ប្លន់​

​    ​ភ្នំពេញ ៖ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ហិង្សា​ប្លន់​យក​គ្រឿងអលង្ការ​)​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​០២ និង​៣០​នាទី ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 

​    ​ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យ៉ា​ត អង្គា​រ៍ក​ក្កដា ហៅ ឃីម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​យកមក​សាកសួរ​។​

​    ​វត្ថុតាង​ចាប់យក​រួមមាន ៖ ខ្សែក​ចំនួន ០១ ខ្សែ​, ចិញ្ចៀន ០១ វង់​, កងដៃ​ចំនួន ០២​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់