adverise with khmeread 13219842 975346709246911 801007862 n

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ចាប់បាន​ជនជាតិ​ឡាវ ២ នាក់

​    ​ស្ទឹងត្រែង​៖ នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ និង​១៥​នាទី​រសៀល​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ត្រង់ចំណុច​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ 

​    ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ៖ ទី​១-​ឈ្មោះ ឡយ​ហួង ហាន​សឹគ ភេទ​ប្រុស អាយុ​១៨​ជាតិ​ឡាវ មុខរបរ​ធ្វើស្រែ​។ 
​ទី​២-​ឈ្មោះ ស៊ុំ​ផន វង់​សាឡាត ភេទ​ប្រុស អាយុ​១៨ ជាតិ​ឡាវ មុខរបរ​ទាហាន​ព្រំដែន ទាំង​០២​នាក់​រស់នៅ​ភូមិ​ហួយ​ផៃ ស្រុក​ស៊ូ​ភូ​ម៉ាក ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ 

​    ​ចាប់បាន​វត្ថុតាង​រួមមាន ៖ ថ្នាំញៀន wy ១៩៩៧​គ្រាប់ ម៉ូតូ​០១ ទូរស័ព្ទ​០១ ក្បាល​គ្រាប់​Ak47 ១៦​គ្រាប់ និង​រំសេវ​កន្លះ​កូន​ដប​។ បច្ចុប្បន្ន​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់