adverise with khmeread 13234614 975348149246767 1746938427 o

បង្ក្រាបចោរកម្មពីរកណីផ្ទួនៗ នៅខេត្តព្រះសីហនុ

    ព្រះសីហនុ ៖ មានបទល្មើសព្រហ្មទណ្ឌពីរបានកើតឡើងផ្ទួនៗគ្នានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ។ ដោយមានការចង្អុលដឹកនាំ ពីឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិកានគរបាលស្រុកព្រៃនប់បានចេញប្រតិបត្តិការ ស្រាវជាវស៊ើបអង្កេត បង្រ្កាបករណីចោរកម្មចំនួន០២ករណី ចាប់ជនសង្ស័យបាន ៧នាក់ ដកហូតម៉ូតូ ចំនួន១៣គ្រឿង ស្លាកលេខ ចំនួន៥ និងសំភារះម៉ូតូមួយចំនួនទៀត។

    -ករណីទី១ ៖​ ​​នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង៧ និង៤៥នាទី កម្លាំងអធិការនគរបាលលស្រុកព្រៃនប់ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ អូរត្រជ្រាក់ចិត្ត ឃុំសំរ៉ុង បានមកលេងផ្ទះ បងប្អូននៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។ 

    ជនរងគ្រោះបានទុកម៉ូតូ C125 សេរីឆ្នាំ២០១០ នៅមុខផ្ទះប្អូន ពេលចេញមកវិញ ស្រាប់តែបាត់ (ចោរលួច) នៅម៉ោង៧យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៦។ 

    នៅម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះចាប់បានជនសង្ស័យចំនួន៤នាក់ និងឆែកឆេរដកហូតម៉ូតូ ចំនួន១៣គ្រឿង ក្នុងនោះមាន (C125 ចំនួន៧គ្រឿង, វ៉េវ ចំនួន៤គ្រឿង, គុប ចំនួន១គ្រឿង និងវីវ៉ា១គ្រឿង) ក្នុងនោះក៏មានម៉ូតូជនរងគ្រោះ១គ្រឿងដែរ។ ស្លាកលេខម៉ូតូ ចំនួន៥ និងសម្ភារៈម៉ូតូមួយចំនួនធំទៀត។ ចំពោះម៉ូតូដែលដកហូតចំនួន១៣គ្រឿងអាចជាផលនៃអំពើចោរកម្ម។

    ឃាត់ជនសង្ស័យចំនួន៤នាក់មានឈ្មោះ ៖ ទី១.ឈ្មោះ ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ (ធ្លាប់ជាប់ពន្ធធានាគារ ៧ខែ ពីបទចោរកម្ម), ទី២.ឈ្មោះ ផន ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយគ្នា (សហចារី) , ទី៣.ឈ្មោះ វ៉ា ថន ហៅគ្រង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ (ទទួលផលចោរកម្ម), និងទី៤.ឈ្មោះ ជំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា (ទទួលផលចោរកម្ម)។

    -ករណីទី២ ៖ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទចោរកម្ម លួចម៉ូតូវ៉េវ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១រំលងអាធ្រាត្រ នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

    ជនរងគ្រោះឈ្មោះ VOLODYMYR BIRIUKOV  ជនជាតិ អុយក្រែន ភេទប្រុស អាយុ៤៨ឆ្នាំ លិខិឆ្លងដែនលេខ EI ៣០៤៨៩៤។

    ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់មានឈ្មោះ ៖ ទី១.ឈ្មោះ សូន ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ មានទីលំនៅក្រុមទី២៤ ភូមិ០២ សង្កាត់៤ក្រុងព្រះសីហនុ, ទី២.ឈ្មោះ ផា រិនហៃ អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ទី៣.ឈ្មោះ សាន់ គ្រឿន អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទៅតាមនីតិវិធី៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់