adverise with khmeread Mmmmmmmmmmmmm

មិនគួរ​ឱ្យ​ជឿ​! វិធី​ធម្មជាតិ​សាមញ្ញ​បែបនេះ​សោះ​អាច​បំបាត់​ជំងឺ​ស្បែក​កុមារ​បាន​!

    ​ជំងឺ​ស្បែក គឺជា​រោគ​ដែល​បង្កឱ្យមាន​រមាស់​និង​កន្ទួល​ក្រហម​។ វា​កើតឡើង​គ្រប់​ទីកន្លែង​នៅលើ​ដងខ្លួន​។ មនុស្ស​ជាច្រើន​កើត​វា​នៅ​កែងដៃ​ឬក៏​ក្រោយ​ជង្គង់ (​គន្លាក់អាចម៍​)​។ ចំពោះ​ក្មេង​វិញ ជំងឺ​នេះ​តែង​កើតឡើង​នៅលើ​មុខ ជាពិសេស​នៅលើ​ថ្ពាល់​និង​ចង្កា​។ ជំងឺ​នេះ​ហាក់​កាត់បន្ថយ​នៅពេលដែល​កុមារ​លូតលាស់​ទៅជា​មនុស្សពេញវ័យ ប៉ុន្តែ​ចំពោះ​មនុស្ស​ខ្លះ ជំងឺ​ស្បែក​បន្ត​រហូតដល់​វ័យ​ជំទង់​។ ជំងឺ​នេះ​ត្រូវបាន​ស្គាល់​ថា​បង្កឱ្យមាន​រមាស់​ខ្លាំង រហូតដល់​ចេញឈាម​នៅពេលដែល​យើង​ទ្រាំ​មិនបាន​ហើយ​អេះ ដែល​ធ្វើឱ្យ​កន្ទួល​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​

​    ​ប៉ុន្តែ​ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​ស្បែក​អាច​ព្យាបាល​បាន​តាមរយៈ​ការប្រើប្រាស់​វិធី​ផ្សំ​ធម្មជាតិ​ខាងក្រោម​នេះ​។​

​    ​១. ប្រេងដូង​និង​ប្រេង​អូ​លីវ​សុទ្ធ​
​    ​ប្រេង​ទាំងនេះ​មិន​ត្រឹមតែ​ផ្តល់​សំណើម​ដល់​ស្បែក​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​បញ្ចៀស​ការ​រលាក​ផ្សេងទៀត​ផងដែរ​។ ស្បែក​ត្រូវការ​ជាតិ​ខ្លាញ់​និង​ប្រេង​ដើម្បី​រក្សា​សំណើម ប៉ុន្តែ​ប្រសិនបើ​ស្បែក​របស់​អ្នក​មិន​ផលិត​ជាតិ​ទាំងនេះ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​ទេ គម្លាត​រវាង​កោសិកា​កាន់តែ​ទូលាយ ហើយ​បាក់តេរី​និង​ការ​រលាក​អាច​វាយប្រហារ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ស្រួល​។ ប្រេងដូង និង​ប្រេង​អូ​លីវ​អាច​ជ្រាបចូល​ស្បែក និង​បំពេញ​នូវ​ចន្លោះ​គម្លាត​នៃ​កោសិកា ដែល​របើក​និង​បង្ក​ឱ្យ​កើតរោគ​ស្បែក​។​

​    ​ម៉ាស្សា​ប្រេង​ទាំងពីរ​នេះ​លើ​ស្បែក​ដែល​កើត​បញ្ហា​រហូត​ទាល់តែ​វា​ជ្រាបចូល​ច្រើន​ទៅក្នុង​ស្បែក​។ ធ្វើ​រាល់ថ្ងៃ​រហូត​ទាល់តែ​ធូរស្បើយ​។ 

​    ​២. ខ្លាញ់ត្រី​
​    ​អាស៊ីត​ខ្លាញ់​ដែលមាន​សារប្រយោជន៍​រកឃើញ​នៅក្នុង​ខ្លាញ់ត្រី​គឺ​ពិត​ជាមាន​ប្រយោជន៍​ក្នុងការ​បន្ថយ​រោគសញ្ញា​ជំងឺ​ស្បែក​។ ដំបូន្មាន​ជា​ផ្លូវការ​បាន​ណែនាំ​ឱ្យ​មនុស្ស​ទទួលទាន​ត្រី​មាន​ខ្លាញ់​ឱ្យបាន​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ ត្រឹម ១២ សប្តាហ៍​អាការៈរោគ​ស្បែក​កុមារ​នឹង​ចាប់ផ្តើម​ធូរស្បើយ​។ 

​    ​៣. ផ្លែ​បឺ​រ​
​    ​ដោយ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ វីតាមីន​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្លែឈើ​នេះ​គឺ​មិត្ត​ដ៏​ល្អ​របស់​ស្បែក​។ ផ្លែ​បឺ​រ​ទាញ​កោសិកា​ស្បែក​ចូលគ្នា​និង ជួយ​ផលិត​ភាពយឺត និង​ជាតិ​កូ​ឡា​ជែ​ន​នៅក្នុង​ស្បែក​។ វា​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​កាន់តែ​យឺត ដែល​នឹង​ជួយ​ដល់​ការព្យាបាល​ជំងឺ​ស្បែក​ទាំងឡាយ​។ អ្នក​អាច​ប្រើ​ប្រេង​ផ្លែ​បឺ​រលាប​ពីលើ​ស្បែក​ដើម្បី​បាន​លទ្ធផល​លឿន​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់