1

របៀប​រៀប​អាសនៈ​ទេវតា​ឱ្យ​ត្រូវ​តាម​ឆ្នាំ​របស់​ម្ចាស់ផ្ទះ​ដើម្បី​លើករាសី បង្កើន​សេចក្តីសុខ និង​ភាព​ចម្រុងចម្រើន​

​    ​ប្រជាជន​កាន់​ព្រះពុទ្ធសាសនា​ទូទៅ​មានការ​យល់ច្រឡំ​ថា ការរៀប​អាសនៈ​ទេវតា​ទាល់តែ​បែរមុខ​ឱ្យចំ​ទិសខាងកើត និង​ហាម​ដាច់ខាត​បែរមុខ​ចំ​ទិស​ខាងលិច​។ ប៉ុន្តែ​ការយល់​ឃើញបែបនេះ​គឺជា​ទស្សនៈ​យល់​ខុស​ទាំងស្រុង​។ វា​មិន​អាស្រ័យ​ថា​ត្រូវ​បែរ​ចំ​ទិស​ខាង​ណា​នោះទេ អ្វីដែល​សំខាន់​គឺ​បែរ​ឱ្យចំ​ទិស​ដែល​ស្រប​ជាមួយនឹង​ឆ្នាំ​របស់​ម្ចាស់ផ្ទះ ដើម្បី​លើករាសី បង្កើន​សេចក្តីសុខ និង​ភាព​ចម្រុងចម្រើន​។ 

​    ​ខាងក្រោម​នេះ​ជា​ទិស​ដែល​ត្រូវ​ហាម​ដាច់ខាត​ចំពោះ​ម្ចាស់ផ្ទះ​ដែលមាន​ឆ្នាំ​ដូចខាងក្រោម​៖
​    ​១. ម្ចាស់ផ្ទះ​ឆ្នាំជូត​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​បែរ​ទៅ​ទិស​ខាងជើង​។ 
​    ​២. ម្ចាស់ផ្ទះ​ឆ្នាំឆ្លូវ​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសឦសាន និង​ខាងជើង​។ 
​    ​៣. ម្ចាស់ផ្ទះ​ឆ្នាំខាល​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសឦសាន និង​ខាងកើត​។​
​    ​៤. ម្ចាស់ផ្ទះ​ឆ្នាំថោះ​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសខាងកើត​។​
​    ​៥. ម្ចាស់ផ្ទះ​ឆ្នាំរោង​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសខាងកើត និង​អាគ្នេយ៍​។​
​    ​៦. ម្ចាស់ផ្ទះ​ឆ្នាំម្សាញ់​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសអាគ្នេយ៍​។​
​    ​៧. ម្ចាស់ផ្ទះ​ឆ្នាំមមី​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិស​ខាងត្បូង​។​
​    ​៨. ម្ចាស់ផ្ទះ​ឆ្នាំមមែ​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសនិរតី​។​
​    ​៩. ម្ចាស់ផ្ទះ​ឆ្នាំវក​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិសនិរតី​។​
​    ​១០. ម្ចាស់ផ្ទះ​ឆ្នាំរកា​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិស​ខាងលិច​។​
​    ​១១. ម្ចាស់ផ្ទះ​ឆ្នាំច​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិស​ខាងលិច និង​ពាយ័ព្យ​។​
​    ​១២. ម្ចាស់ផ្ទះ​ឆ្នាំកុរ​៖ ហាម​បែរមុខ​អាសនៈ​ទេវតា​ទៅ​ទិស​ខាងជើង និង​ពាយ័ព្យ​។​

​    ​ម្ចាស់ផ្ទះ​ត្រូវ​យោង​តែ​លើ​ឆ្នាំ​របស់​មេដំបូល​ប៉ុណ្ណោះ​៕

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់