adverise with khmeread 31 %281%29

ភេសជ្ជៈ​ស័ក្តិ​សិទ្ធ​បំបាត់​ការ​តឹង​និង​ឈឺ​សាច់ដុំ ក្រោយ​ហាត់​កីឡា​រួច​

    ​តើ​លោកអ្នក​ហាត់ប្រាណ​រួច ឈឺ​ចុង​រោយ​សាច់ដុំ​មែន​ទេ​? រឿងនេះ​កើតឡើង​ដោយសារតែ​រាងកាយ​ខ្វះ​ជាតិ​ទឹក ដែល​ចាំបាច់​សម្រាប់​ផ្ទេរ​អេ​ឡិច​ត្រូ​លីត្រ (​ដូចជា​សូ​ដ្យូ​ម និង​ម៉ាញ៉េ​ស្យ៉ូ​ម​) ទៅកាន់​កោសិកា​រាងកាយ​។ លោកអ្នក​អាច​ប្រើ​គ្រឿងផ្សំ​រកបាន​នៅផ្ទះ​បាយ​ទាំង​បួន​មុខ​ដូចខាងក្រោម​ដើម្បី​សោះ​ស្រាយ​បញ្ហា​នេះ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ការ៉ុត ២ ផ្លែ​
​    ​- ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery) ១ ផ្លែ​
​    ​- ត្រសក់ ១ ផ្លែ​
​    ​- ស្ពៃ​ប្រូ​ខូ​លី (Broccoli) ១ ផ្លែ​

​    ​កិន​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ផឹក​ភ្លាមៗ​បន្ទាប់ពី​រៀបចំ​រួច​។ 

​    ​ទឹក​បន្លែស្រស់​ដែល​ផ្ទុក​ការ៉ុត ស្ពៃ​ចិន ត្រសក់ និង​ស្ពៃ​ប្រូ​ខូ​លី​គឺជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​បន្ធូរ​សាច់ដុំ​របស់លោក​អ្នក ក្រោយ​ហាត់ប្រាណ និង​ហាត់​កីឡា​៕

​ប្រភព​៖ healthcareaboveall

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់