adverise with khmeread 1

ម្តាយកូន​មួយរូប​នេះ​ស្រក​ទម្ងន់​ខ្លាំង​រហូត​ទាល់តែ​មាន​រាង​ស្លី​ម​ត្រឹម​ពេល ១ ឆ្នាំ​! ចង់ដឹងថា​គាត់​មាន​អា​ថ៍កំ​បាំង​អ្វី​ទេ​?

    ​អតីត​ស្ត្រី​ម៉ាប់​មួយរូប ដែល​ខ្លាច​មិន​ហ៊ាន​ឱ្យគេ Tag រូប​លើ Facebook ដោយសារតែ​ទម្ងន់​យក្ស​របស់គាត់ បាន​ស្រក​ទម្ងន់​ដល់​ទៅ ៣៨ គីឡូក្រាម​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៧ ខែឧសភា​។ 

​    ​លោកស្រី Amanda Woods អាយុ ២៥ ឆ្នាំ ពីមុន​មាន​ទម្ងន់​ដល់​ទៅ ១៨០ គីឡូក្រាម និង​រន្ធត់ចិត្ត​ជាខ្លាំង​ក្រោយពី​បានឃើញ​រូប​ខ្លួនឯង​ក្នុង​ពិធី​រៀបការ​របស់​ប្អូនប្រុស​បង្ហោះ​លើ​អន​ឡាញ​។ 

​    ​បុគ្គលិក​ក្រុមហ៊ុន​អភិវឌ្ឍ​មកពី​ទីក្រុង Aberdeen ប្រទេស​ស្កុ​តឡែ​ន​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​ត្រូវ​ពាក់​ឈុត​រ៉ូ​ប Spanx បី​ជាន់​ដើម្បី​ពង្រួម​ទំហំ​ខ្លួន​ដ៏​ធំ​របស់គាត់​កុំឱ្យ​ឃើញ​ធំ​ខ្លាំងពេក​។​

​     គាត់​បាន​និយាយថា គាត់​ខ្មាស់​គេ​ណាស់​សូម្បីតែ​ថតរូប​ជាមួយ​កូនប្រុស Magnus របស់គាត់​នៅ​ថ្ងៃ​រៀបការ​របស់​ប្អូនប្រុស​។ 

​    ​ប៉ុន្តែ​បន្ទាប់ពី​ចូល​កន្លែង​ហាត់ប្រាណ និង​គ្រវាត់ចោល​ទម្លាប់​ទទួល​ទាន​អាហារ​មិនល្អ ម្តាយកូន​មួយរូប​នេះ​ក៏​អាច​សម្រេចបាន​រាង​ស្វ៊ែ​ល និង​ឥឡូវ​មាន​ទម្ងន់​ត្រឹមតែ ៨០ គីឡូក្រាម​ប៉ុណ្ណោះ​។ 

​    ​គាត់​បានចាប់ផ្តើម​វគ្គ​ហាត់ប្រាណ​សម្រក​ទម្ងន់​កាលពី​ខែឧសភា ឆ្នាំ​២០១៥​។ ហើយ​គាត់​បាន​និយាយថា "​នៅ​៦​ខែ​ដំបូង​គាត់​ស្រក​ទម្ងន់​បាន ២២ គីឡូក្រាម ហើយ​គាត់​បាន​ប្រើពេល ៦ ខែ​ទៀត​ដើម្បី​ស្រក​បាន ១៦ គីឡូ​ថែមទៀត​"៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់