adverise with khmeread  89701270 gettyimages 490535386

មនុស្ស​ជាង​ពាន់​លាន​នាក់​នឹង​ប្រឈម​មហន្តរាយ​ទឹកជំនន់​ជុំវិញ​សកលលោក​នៅត្រឹម​ឆ្នាំ​២០៦០

​    ​អង្គការ​ជំនួយ​សប្បុរសធម៌​មួយ​របស់​អង់គ្លេស​បាន​ព្រមាន​ថា នៅត្រឹម​ឆ្នាំ ២០៦០ មនុស្ស​ជាង ១ ពាន់​លាន​នាក់​ទូទាំង​ពិភពលោក​នឹង​រស់នៅក្នុង​ទីក្រុង​ទាំង​ប្រឈម​ហានិភ័យ​ទឹកជំនន់​ដ៏​មហន្តរាយ ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែឧសភា​។ 

​    ​ការសិក្សា​មួយ​ដោយ​អង្គការ Christian Aid បានឱ្យដឹងថា អាមេរិក ចិន និង​ឥណ្ឌា​គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រង​ការគំរាមកំហែង​ខ្លាំង​បំផុត​។ 

​    ​អង្គការ​នេះ​និយាយថា ទីក្រុង Kolkata និង Mumbai នឹង​ប្រឈម​ហានិភ័យ​ខ្លាំងជាងគេ​បំផុត​។ 

​    ​ទីក្រុង​ងាយ​រងគ្រោះ​បំផុត​ទាំង ៨ នៅលើ​បញ្ជី​គឺ​ស្ថិតនៅក្នុង​អាស៊ី​ទាំងអស់ ដែល​តាម​ពីក្រោយ​ដោយ​ទីក្រុង Miami សហរដ្ឋអាមេរិក​។ 

​    ​របាយការណ៍​របស់​អង្គការ​នេះ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ទាំងអស់​ចាត់វិធានការ​កាត់បន្ថយ​ការកើនឡើង​កម្តៅ​សកលលោក និង​វិនិយោគ​ក្នុង​កម្មវិធី​កាត់បន្ថយ​គ្រោះមហន្តរាយ​៕

​ប្រភព​៖ ប៊ី​ប៊ី​ស៊ី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់