adverise with khmeread 1

របៀប​ព្យាបាល​ដុំ​ពក​ក្នុង​ស្បែក​ឱ្យ​ជាសះស្បើយ​តាមបែប​ធម្មជាតិ

    ​ដុំ​ពក​ក្នុង​ស្បែក ឬ​ហៅថា Lipomas តាមពិតទៅ​គឺជា​ការលូតលាស់​កោសិកា​ខ្លាញ់​នៅក្នុង​កន្សោម​សរសៃ​ដ៏​ស្តើង ដែល​ឧស្ស​ហ៍​លេចឡើង​នៅ​តំបន់​ចន្លោះ​ស្បែក និង​សាច់ដុំ​នៅក្រោម​ស្បែក​។ ពួកវា​មាន​ទំហំ​តូច និង​មិនចេះ​ប្រែប្រួល​ទំហំ​ទេ និង​មាន​លក្ខណៈ​ទន់​ហើយ​យឺត​។ ដុំ​ពក​នេះ​ពុំមាន​ការឈឺចាប់​ទេ ប៉ុន្តែ​អាច​រំកិល​ចុះឡើង​ជុំវិញ​ស្បែក​។ 

​    ​ចំណាំ​៖ ដុំ​ពក​នេះ​មិនមែនជា​មហារីក​ទេ ហើយក៏​មិនអាច​វិ​វត្ត​ទៅជា​មហារីក​ដែរ​។ ជាទូទៅ​វា​កើតឡើង​នៅលើ កដៃ កំភួនដៃ និង​ក្លៀក ព្រមទាំង​ដងខ្លួន និង​ជួនកាល​នៅ​ដើម​ភ្លៅ តែ​ទោះយ៉ាងណា វា​អាច​លេចឡើង​នៅ​គ្រប់កន្លែង​លើ​រាងកាយ​។ 

​    ​លោកអ្នក​មិនចាំបាច់​វះកាត់​វា​ចេញ​នោះទេ ប៉ុន្តែ​ប្រសិនបើ​វា​ចាប់ផ្តើម​ធ្វើឱ្យ​មិន​សុខកាយ​សប្បាយចិត្ត ឬ​ចាប់ផ្តើម​ឈឺ ឬ​ឡើង​មាឌ លោកអ្នក​អាច​ប្រើការ​ព្យាបាល​នៅផ្ទះ​ដើម្បី​កម្ចាត់​វា​។

​    ​* រូបមន្ត​
​    ​- ស្លឹក​ស្តៅ​
​    ​- ប្រេង​កប្បាស​

​    ​បុក​ស្លឹក​ស្តៅ​លាយ​ជាមួយ​ប្រេង​កប្បាស រួច​យកមក​លាប​រឹត ឬ​ម៉ាស្សា​លើ​ដុំ​ពក​រាល់ថ្ងៃ រហូត​ទាល់តែ​ដុំ​ពក​នោះ​បាត់​ទៅវិញ​៕ 

​ប្រភព​៖ healthcareaboveall

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់