adverise with khmeread 3440014200000578 3593413 image a 1 1463422823425

វីដេអូ​មិនគួរ​ឱ្យ​ជឿ​មួយ​បង្ហាញ​យន្តហោះ Drone ចែកចាយ​ថ្នាំញៀន​ឱ្យ​អ្នកទោស​

    ​កាមេរ៉ា​សុវត្ថិភាព (CCTV) បាន​បង្ហាញថា ឧក្រិដ្ឋជន​ជាប់ពន្ធ​ធានា​គារ​កំពុង​ដុះ​គំនិត​ច្នៃប្រឌិត​ខ្លាំង​ឡើងៗ​ជាមួយនឹង​បច្ចេកទេស​ដឹកជញ្ជូន​ថ្នាំ​ញឿ​ន​របស់​ពួកគេ  បន្ទាប់ពី​កាមេរ៉ា​ថត​ជាប់​សកម្មភាព​យន្តហោះ Drone កំពុង​ត្រូវបាន​ប្រើ​នាំ​គ្រឿងញៀន​ចូល​គុក​។​

​    ​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​ថត​បាន​កាលពី​ខែ​មុន​នៅ​គុក Wansdorth ក្នុង​ទីក្រុង​ឡុង​ដ៏ ដោយ​បង្ហាញ​ពី​កាបូប​ខ្មៅ​មួយ​សណ្ដោង​ឡើង​ទៅលើ​អាកាស​ដោយ​យន្តហោះ Drone ទៅ​ក្បែរ​បង្អួច ជា​កន្លែង​មាន​ឈើ​ពី​កំណាត់​ត​ជាប់​គ្នា​ដែល​អាច​ចាប់​ថ្ពក់​យក​កាបូប​នោះ​ពី​ខាងក្នុង​បាន​។​

​    ​វីដេអូ​នេះ​ក៏បាន​បង្ហាញ​ដែលថា​ចំនួន​ឧបករណ៍​ហាម​មិនឱ្យ​នាំចូល​ឱ្យ​អ្ន​ទោស​ក្នុងប្រទេស​អង់គ្លេស​និង​វែ​ល​មាន​ទ្វេដង​កាលពី​ពីរ​ឆ្នាំមុន​។​

​    ​យោងតាម BBC មាន​វត្ថុ​ចំនួន ២.០០០ ត្រូវបាន​ហាមឃាត់​ក្នុងនោះ​មាន​ថ្នាំញៀន​និង​ទូរស័ព្ទដៃ បាន​នាំចូល​ក្នុង​គុក ខណៈ អាវុធ​ចំនួន ១.០០០ ដើម​ត្រូវបាន​រកឃើញ​ក្នុង​គុក​កាលពី​ប្រាំ​មួយខែ​មុន​នៃ​ឆ្នាំ ២០១៥៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់