adverise with khmeread 1

​វីរៈបុរស​ប្រចាំ​ប្រទេស​អ៊ីតាលី​ពីររូប លា​ក្របខ័ណ្ឌ Serie A

​    ​ខណៈ​អាជីព​របស់​កីឡាករ Antonio Di Natale របស់​ក្លឹប Udinese និង​ខ្សែប្រយុទ្ធ​ជើងចាស់ Miroslav Klose របស់​ក្រុម Lazio កាន់តែ​ខិតជិត​មកដល់​ទីបញ្ចប់ កីឡាករ​ទាំង​ពីរបាន​លា​ក្លឹប​របស់​ពួកគេ ហើយ​ពួកគេ​ក៏​កំពុង​សម្លឹង​រក​ឱកាស​ចុងក្រោយ​មុននឹង​ចូលនិវត្តន៍​ពី​ពិភព​បាល់ទាត់​។​

​    ​Di Natale បាន​ប្រាប់​សារព័ត៌មាន Premium Sports បន្ទាប់ពី Lazio បាន​បំបាក់ Carpi ២-១ ថា "​ខ្ញុំ​ចង់​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​និង​ទីក្រុង​មួយ​នេះ​នា​រយៈពេល ១២ ឆ្នាំកន្លងមក​នេះ​ដែល​ពោរពេញ​ទៅដោយ​អារម្មណ៍​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​សុខចិត្ត​លះបង់​គោលដៅ​ចុងក្រោយ​របស់ខ្ញុំ​ទៅឱ្យ​គ្រួសារ​របស់ខ្ញុំ មិត្តភក្តិ​និង​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់​"​។​

​    ​Klose ក៏បាន​និយាយ​បន្ទាប់ពី Lazio ចាញ់​ក្រុម Fiorentina ៤-១ ថា "​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ពាក់អាវ Lazio អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ ហើយ​ខ្ញុំ​នឹងមិន​បំភ្លេច​ពួកគេ​ឡើយ​។ ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​នឹង​ស័ក្តិសម​ទទួល​នូវ​អ្វីដែល​អ្នក​គួរ​ទទួល​ព្រោះ​អ្នក​ទាំងអស់គ្នា​ពិតជា​អស្ចារ្យ​ណាស់​"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់