adverise with khmeread 1

​អូឡាំពិក ២០១៦៖ អត្ត​ព​លិ​ក​ចំនួន ៣១ នាក់​អាច​ជាប់​បម្រាម​បន្ទាប់ពី​ការធ្វើ​តេស្ត​ម្តងទៀត​កាលពី​ព្រឹត្តិការណ៍​នៅ​ប្រទេស​ចិន​

​    ​ប្រធាន​កីឡាករ​អូឡាំពិក​បាន​និយាយថា អត្ត​ព​លិ​ក​ចំនួន ៣១ នាក់​មកពី​ប្រភេទ​កីឡា​ចំនួន​ប្រាំមួយ​ផ្សេងគ្នា​អាច​ត្រូវបាន​ជាប់​បម្រាម​ពី​ការប្រកួតប្រជែង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​    ​ការប្រកាស​នេះ​បាន​កើតឡើង​បន្ទាប់ពី​គណៈកម្មាការ​អូឡាំពិក​អន្តរជាតិ ហៅ​កាត់ IOC បានធ្វើ​តេស្ត​ឡើងវិញ​នូវ​សំណាក​គំរូ​នៃ​សារធាតុ​ហាមឃាត់​សម្រិតសម្រាំង​ចំនួន ៤៥៤ ប្រភេទ​ពី​ការប្រកួត​អូឡាំពិក​ទីក្រុង​ប៉េកាំង ឆ្នាំ​២០០៨​។​

​    ​IOC បាន​និយាយថា ការធ្វើ​តេស្ត​ម្តងទៀត​នេះ ត្រូវបាន​ប្រព្រឹត្តិ​ឡើង​ដោយ​ប្រើ​មធ្យោបាយ​វាយតម្លៃ​តាមបែប​វិទ្យាសាស្ត្រ​នា​សម័យ​ទំនើប​នេះ​។​

​    ​ពួកគេ​ក៏បាន​លាតត្រដាង​ទៀតថា ពួកគេ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ម្តងទៀត​ចំនួន ២៥០ ផ្សេងទៀត​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២​។​

​    ​ប្រធាន IOC លោក Thomas Bach បាន​និយាយថា "​ដោយ​បញ្ឈប់​អត្ត​ព​លិ​ក​ជាច្រើន​ដែល​បាន​ប្រើ​សារធាតុ​ហាមឃាត់​ពី​ការចូលរួម​នៅ​ទីក្រុង​រី​យ៉ូ យើង​នឹង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​យើង​ម្តងទៀត​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូរ​នៃ​ការប្រកួតប្រជែង​កីឡា​អូឡាំពិក​"​។​

​    ​IOC បាន​និយាយថា ការធ្វើ​តេស្ត​ម្តងទៀត​នេះ គឺ​ត្រូវបាន​ផ្តោតលើ​អត្ត​ព​លិ​ក​ដែល​អាច​ចូលរួម​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ​។​

​    ​ពួកគេ​បាន​បន្ថែមទៀតថា សមាគមន៍​អូឡាំពិក​ជាតិ​ចំនួន ១២ នឹង​ត្រូវបាន​ជូនដំណឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់