adverise with khmeread 1

Diego Costa, Juan Mata និង Fernando Torres មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​ជម្រើស​អេ​ស្ប៉ា​ញ​

​    ​ខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa មិនត្រូវ​បានជ្រើសរើស​សម្រាប់​ជម្រើស​បឋម​របស់​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​សម្រាប់​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ​ខាងមុខ​ឡើយ​។​

​    ​លោក Vicente del Bosque ក៏បាន​មើលរំលង​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Juan Mata និង​ខ្សែប្រយុទ្ធ Atletico Madrid កីឡាករ Fernando Torres ផងដែរ​។​

​    ​ម្ចាស់​ពានរង្វាន់​យ៉ូ​រ៉ូ​កាលពី​ឆ្នាំ ២០១២ មួយ​នេះ​នឹង​ស្ថិតក្នុង​ពូ​ល D ដែល​នឹង​លេង​ជាមួយ​ប្រទេស​ក្រូ​អាស៊ី សាធារណរដ្ឋ​ឆែក​និង​ជម្រើសជាតិ​តួ​ក​គី ខណៈ​ពួកគេ​កំពុង​តាម​ប្រមាញ់​ពានរង្វាន់​អឺរ៉ុប​ជា​លើក​ទី​បី​របស់​ពួកគេ​។​

​    ​ខ្សែបម្រើ Bayern Munich និង Arsenal កីឡាករ Javi Martinez និង Santi Cazorla ក៏​មិនមាន​វត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ ប៉ុន្តែ​គ្រូបង្វឹក​លោក Del Bosque បាន​បញ្ចូល​ខ្សែប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​របស់​ក្លឹប Bilbao កីឡាករ Aritz Aduriz ទៅវិញ​។​

​    ​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​បណ្តោះអាសន្នរ​បស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​!

​    ​អ្នកចាំទី​៖ Iker Casillas (Porto), David De Gea (Manchester United), Sergio Rico (Sevilla)

​    ​ខ្សែការពារ​៖ Jordi Alba, Gerard Pique, Marc Bartra (all Barcelona), Sergio Ramos, Dani Carvajal (Real Madrid), Cesar Azpilicueta (Chelsea), Juanfran (Atletico Madrid)

​    ​ខ្សែបម្រើ​៖ Sergio Busquets, Andres Iniesta (both Barcelona), David Silva (Manchester City), Mikel San Jose (Athletic Bilbao), Koke, Saul Niguez (both Atletico Madrid), Cesc Fabregas (Chelsea), Thiago Alcantara (Bayern Munich), Isco (Real Madrid), Bruno Soriano (Villarreal)

​    ​ខ្សែប្រយុទ្ធ​៖ Pedro Rodriguez (Chelsea), Alvaro Morata (Juventus), Aritz Aduriz (Athletic Bilbao), Nolito (Celta Vigo), Lucas Vazquez (Real Madrid)៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់