adverise with khmeread Foreigner

ឃាត់ម្ចាស់ហាងជនជាតិអង់គ្លេសយកក្បាលមេក្រូវាយបែកមាត់ ភ្ញៀវជនជាតិអង់គ្លេសម្នាក់ដោយសារច្រៀងដដែលៗ

    ព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេសម្នាក់ដែលជាម្ចាស់ហាងផឹកស៊ីត្រូវបានប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ធ្នូឆ្នាំ២០១៥ បន្ទាប់ពីបានប្រើហិង្សាដោយចេតនាវាយទៅលើភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសដូចគ្នាបែកចិញ្ចើម ព្រោះខឹងច្រៀងបទដដែលៗសាំពេក។
    ប៉ូលិសក្រុងព្រះសីហនុបានឲ្យដឹងថា នាវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២២ធ្នូឆ្នាំ២០១៥នៅហាងសេស៊ិន ក្រុម១៤ ភូមិ៤ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ មានជនជាតិអង់គ្លេសម្នាក់បានទៅច្រៀងបទចម្រៀងដដែលៗ ហើយម្ចាស់ហាងមិនពេញចិត្តព្រោះច្រៀងសាំពេក ក៏យកក្បាលមេក្រូវាយលើជនរងគ្រោះបែកចិញ្ចើម ហើយក្រវាត់ចោលនូវឧបករណ៍ចាក់VCDចោលខ្ទេចខ្ទីតែម្តង។ លុះដល់ម៉ោង៧ យប់នេះទើបប៉ូលិសចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ។
   ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះWalkerStuartអាយុ ២៧ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរណ៏ រងរបួសចិញ្ចើមខាងស្តាំ ស្រាល។ចំណែកជនសង្ស័យឈ្មោះAndrew J masom  អាយុ៣៦ឆ្នាំ ជនជាតិអង់គ្លេស បើកហាងផឹកស៊ីនៅហាងខាងលើ បានយកក្បាលមេក្រូគប់ទៅលើជនរងគ្រោះនិង ចាប់ក្រវាត់ឧបករណ៏ចាក់ចម្រៀង មានក្បាលចាក់VCDខូចតម្លៃ៦០០ដុល្លារ និងលេបថបខូច តម្លៃ១៦០០ដុល្លារ។ក្នុងកណីនេះប៉ូលិសក្រុងកំពុងបន្តនិតិវិធី ៕

adverise with khmeread

មតិយោបល់