adverise with khmeread 1

Schweinsteiger មាន​វត្តមាន​ក្នុង​ជម្រើស​បឋម​របស់​អាល្លឺម៉ង់​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ​នាពេលខាងមុខ​

​    ​កីឡាករ Bastian Schweinsteiger ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ក្រុម​កីឡាករ​បឋម​របស់​ជម្រើសជាតិ​អាល្លឺម៉ង់​ទាំង ២៧ នាក់​សម្រាប់​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ នៅ​ប្រទេស​បារាំង​ខាងមុខ​។​

​    ​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United វ័យ ៣១ ឆ្នាំ​រូបនេះ ត្រូវបាន​ប្រសិទ្ធិ​នាម​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ដោយ​លោក Joachim Low បើទោះជា​មិនបាន​លេង​ឱ្យ​ក្លឹប​របស់គាត់​គិត​ចាប់តាំងពី​ខែមីនា​មក ដោយសារតែ​បញ្ហា​របួស​ជង្គង់​នៅ​ការប្រកួត​មិត្តភាព​អន្តរជាតិ​។​

​    ​ខ្សែបម្រើ Liverpool កីឡាករ Emre Can ក៏ត្រូវ​បានជ្រើសរើស​ផងដែរ ហើយ​ក្រុម​នឹងធ្វើ​ការ​កាត់​ដោយ​ជ្រើស​យក​ត្រឹមតែ ២៣ រូប​ប៉ុណ្ណោះ​នៅ​ថ្ងៃទី ៣១ ខែឧសភា​នេះ​។ ខាងក្រោម​នេះ ជា​ជម្រើស​ទាំង ២៧ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​!

​    ​អ្នកចាំទី​៖ Manuel Neuer (Bayern Munich), Bernd Leno (Bayer Leverkusen), Marc-Andre ter Stegen (Barcelona)

​    ​ខ្សែការពារ​៖ Jerome Boateng (Bayern Munich), Emre Can (Liverpool), Jonas Hector (Cologne), Benedikt Hoewedes (Schalke 04), Mats Hummels (Borussia Dortmund), Shkodran Mustafi (Valencia), Sebastian Rudy (Hoffenheim), Antonio Rudiger (AS Roma)

​    ​ខ្សែបម្រើ​៖ Karim Bellarabi (Bayer Leverkusen), Julian Brandt (Bayer Leverkusen), Julian Draxler (Wolfsburg), Mario Goetze (Bayern Munich), Sami Khedira (Juventus), Joshua Kimmich (Bayern Munich), Toni Kroos (Real Madrid), Thomas Mueller (Bayern Munich), Mesut Ozil (Arsenal), Lukas Podolski (Galatasaray), Marco Reus (Borussia Dortmund), Leroy Sane (Schalke 04), Andre Schuerrle (Wolfsburg), Bastian Schweinsteiger (Manchester United), Julian Weigl (Borussia Dortmund)

​    ​ខ្សែប្រយុទ្ធ​៖ Mario Gomez (Fiorentina)៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់