adverise with khmeread 0e4d163f fdac 4be0 82c8 3eb588eb6d76

តារា​ម្រៀ​ង​ផលិតកម្ម​ថោ​ន ខេ​ម បើករថយន្ត​បុក​រថ​យន្ត​ទំនើប​១​គ្រឿង​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​នៅក្នុង​រថយន្ត ដោយសារតែ​បើករថយន្ត​ស៊េរី​ទំនើប​បុក​ជាមួយ​រថយន្ត​ទំនើប​១​គ្រឿង​ទៀត​ម៉ាក ​Range  Rove r​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​តារាចម្រៀង​នៅ​ផលិតកម្ម​ថោ​ន លោក​ខេ​ម និង​ជា​អ្នកបើក​ផងដែរ  ដោយ​បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា រួច​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​តែម្តង។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ឃ្លាំង​ស្ថានីយ៍​ប្រេង​សូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

    ប៉ូលិស​និយាយថា បុរស​ជា​ជនរងគ្រោះ​ឈ្មោះ លី ការី​ម អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​អ​ម្រិ​ត បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក ​Range  Rove​ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-9987 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​មាន​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ទៀត ម៉ាក CERIKA ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5575 បើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ទិសដៅ​បញ្ច្រាស​គ្នា​។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​បុរស​ម្នាក់​ដែលជា​ម្ចាស់ CERIKA ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​។ ចំណែក​អ្នកបើករថយន្ត​Range  Rover​ ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន គឺ​លោក​ខេ​ម និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត បាន​ចុះមក​ពីលើ​រថយន្ត​រួច​គេចខ្លួនបាត់ រីឯ​រថយន្ត​ទាំង​២​គ្រឿង រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់