adverise with khmeread 1

​ប្រិយមិត្ត Man Utd ជាច្រើន​សើចចំអក​ឱ្យ​លោក Louis van Gaal កាលពី​ម្សិលមិញ​

​    ​លោក Louis van Gaal ត្រូវបាន​ឌឺដង​ដោយ​ក្រុម​អ្នកគាំទ្រ​ពាក់កណ្តាល​កីឡដ្ឋាន Old Trafford ខណៈ​គាត់​បាន​អរគុណ​ដល់​ប្រិយមិត្ត​ចំពោះ​ការគាំទ្រ​កាលពី​យប់មិញ​នេះ ហើយ​គាត់​បាន​ប្រាប់ថា គោលបំណង​របស់គាត់​គឺ​នាំយក​ពានរង្វាន់ FA Cup មក​ផ្ទះ​។​

​    ​Manchester United បានបញ្ចប់​រដូវ​កាល Premier League របស់ខ្លួន​ដោយបាន​យកឈ្នះ Bournemouth ដោយ​លទ្ធផល ៣-១ ដែល​នេះ​មានន័យថា ពួកគេ​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​ប្រាំ​និង​គ្មាន​បាល់ទាត់ Champions League សម្រាប់​ពួកគេ​នៅ​រដូវ​កាល​ក្រោយ​ឡើយ​។​

​    ​ប្រិយមិត្ត​មួយចំនួន​បាន​លើក​បដា​កាលពី​យប់មិញ​នេះ​ដើម្បី​ប្រាប់​លោក Van Gaal ឱ្យ​ចាក​ចេញពី​ក្លឹប​។ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយថា គោលដៅ​របស់​ក្រុម​អ្នកគាំទ្រ​គឺ​សុទិដ្ឋិនិយម​ពេក​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​ហេតុអ្វី​បានជា​ប្រិយមិត្ត​ឌឺ​គាត់ គាត់​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា "​ពិតណាស់​! ព្រោះតែ​ការរំពឹង (​របស់​ពួកគេ​) គឺ​ខ្ពស់​ពេក​។ ក្រុម​អ្នកគាំទ្រ​កំពុង​រំពឹង​ច្រើន​ជ្រុល​ប៉ុន្តែ​ខ្ញុំ​គិតថា ការរំពឹង​ទាំងនេះ​គឺ​ខ្ពស់​ពេក​។ យើង​ជា​ក្រុម​មួយ​ដែល​កំពុងស្ថិត​ក្នុងការ​ផ្លាស់ប្តូរ ហើយ​ខ្ញុំ​បាន​និយាយ​បែបនេះ នៅពេលដែល​ខ្ញុំ​បានចាប់ផ្តើម​នៅ Manchester United មកម្ល៉េះ​។ ប្រហែលជា​ខ្ញុំ​ត្រូវការ​បញ្ជាក់​សារ​នេះ​ឱ្យ​ច្បាស់​ជាង​អ្វីដែល​ខ្ញុំ​បានធ្វើ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់