adverise with khmeread C50bb18b b778 4859 a1ea 16851bfcb481

រថយន្ត​កូរ៉េ​ដឹក​ទឹក​ផ្លែឈើ​បើក​បុក​ចូល​ផ្ទះ​ពលរដ្ឋ​២​ខ្នង​ផ្ទុះ​ឆេះ​ធ្ងន់ធ្ងរ និង​របួសធ្ងន់​ស្រាល​៤​នាក់​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​៤​នាក់​បាន​រងរបួស​ធ្ងន់​ និង​ស្រាល ដោយសារតែ​រថយន្ត​កូរ៉េ​១​គ្រឿង​ដឹក​ទឹក​ផ្លែឈើ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ទំនង​អ្នកបើក​ងងុយដេក បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ផ្ទុះ​ឆេះ​ បណ្តាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​​ និង​៤០​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0464 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទំនង​អ្នកបើក​ងងុយដេក។​

    ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​តូប​កាត់សក់ និង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ផ្ទុះ​ឆេះ​បណ្តាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​របួសធ្ងន់​ស្រាល​៤​នាក់ ជាមួយនឹង​រថយន្ត​ម្ចាស់ផ្ទះ​ខូចខាត​១​គ្រឿង​ផងដែរ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ យក​ទឹក​និង​បំពង់​ពន្លត់អគ្គីភ័យ​បាន​ពន្លត់​ឱ្យ​រលត់​ទាន់ពេលវេលា។ ចំណែក​ជនរងគ្រោះ​២​នាក់​ដែល​រងរបួស​ធ្ងន់​ឆេះ​រោល​ពេញ​ខ្លួន​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​២​នាក់​ទៀត​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់