adverise with khmeread 845d0815 baee 4562 989f 54c081a48833

ចាំង​ភ្លើង​ហ្វា​រថយន្ត​ បើក​កង់​បី​ធ្លាក់​ប្រឡាយទឹក​ស្អុយ​របួស​២​នាក់​

    ភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​បើក​រ៉ឺ​ម៉ក​កង់​៣​ធ្លាក់​ប្រឡាយ​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងកើត​វត្ត​កំបូល​ប្រហែល ១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ដោយសារ​តែមាន​រថយន្ត​មួយគ្រឿង​បើកភ្លើង​ហ្វា​ចាំង​ភ្នែក។​

    ប៉ូលិស​និយាយថា ក្នុង​ហេតុការណ៍​នេះ​បណ្តាលឱ្យមាន​អ្នករបួស​២​នាក់ ទី​១.​ឈ្មោះ ដាំ ធឿន ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ  មាន​ទីលំនៅ​ផ្សារ​អូ​ប្ញ​ស្សី ជា​ម្ចាស់​កង់​បី និង​ទី​២.​ឈ្មោះ ប៉ែន ពឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់។​

    ប៉ូលិស​បន្តថា ម្ចាស់​កង់​បី​រួមទាំង​ឈ្មោះ ប៉ែន ពឿ​ន ដឹក​អីវ៉ាន់​ទៅ​ផ្សារ​ព្រៃ​ផ្តៅ ក្រោយពេល​ដឹក​អោយគេ​រួចហើយ ក៏​ត្រឡប់មកវិញ។ តែដោយសារ​តែ​យប់ ភ្នែក​លោក​ អ៊ុំ ដាំធឿន ​(ម្ចាស់​កង់​បី​) ងងឹត​មើល​មិន​ច្បាស់ ទើប​ឱ្យឈ្មោះ ពឿ​ន ជា​អ្នកបើក ពេលមកដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ជិះ​បញ្ច្រាស់ទិស​គ្នា បើកភ្លើង​ហ្វា ធ្វើឱ្យ​អ្នកបើក​កង់​បី​ងងឹតភ្នែក រេ​ចង្កូត​ធ្លាក់​ប្រឡាយ​តែម្តងទៅ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​ត្រូវបាន​អ្នករត់​កង់​បី​ផ្សេងទៀត​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​ដែល​នៅក្បែរនោះ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់