adverise with khmeread 3d1735b5 9721 4a88 8401 a636ac82240a

ព័ត៌មាន​បន្ថែម​ស្តីពី​លទ្ធផល​បង្ក្រាប​ចោរលួច​ប្លន់​ម៉ូតូ​បាន​៧​នាក់​

    ព្រះសីហនុ ៖ ចោរលួច​ប្លន់​ម៉ូតូ​ និង​អ្នកពាក់ព័ន្ធ​ចំនួន ៧ ​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ម្សិល​ម៊ិ​ញ ដោយ​ដកហូត​បាន​ម៉ូតូ ១៣ ​គ្រឿង ហើយ​ប៉ូលិស​បានប្រកាស​ដល់​ម្ចាស់​ម៉ូតូ​ដែ​បាត់​ដូច​រូបភាព​ខាងក្រោម​នេះ ដើម្បី​ទៅ​ទទួល​យកមកប្រើ​វិញ​ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ទៅ​ផង។​

    ប៉ូលិស​និយាយថា ដំបូង​នៅ​ថ្ងៃទី១៧ ឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង៧ ​និង​៤៥​នាទី កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ត វិទ្យា​ ​ភេទ​ប្រុស អាយុ​៥០ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំសំ​រ៉ុង ស្រុក​ព្រៃនប់ ថា​« រូបគាត់​បាន​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក C.125 ផលិត​ឆ្នាំ២០១០ ខណ​:​ពេល​គាត់​ចត​ទុក​នៅមុខ​ផ្ទះ​ប្អូន​​របស់គាត់ ពេល​ចេញពីផ្ទះ​វិញ ស្រាប់តែ​បាត់​ម៉ូតូ​នៅ​ម៉ោង​៧យប់ ថ្ងៃទី​១៦ ឧសភា ​ឆ្នាំ​២០១៦» ។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ប៉ូលិស​ខេត្ត បាន​បញ្ជា​មក​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់ និង​អធិការដ្ឋាន​ប៉ូលិស​ក្រុងព្រះសីហនុ​
​បើក​ការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​ជាបន្ទាន់​។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​គឺ​ ៖

    ករណី​ទី១-​នៅវេលា​ម៉ោង៩ ​ថ្ងៃទី​១៧ ខែ​ឧសភា ​ឆ្នាំ២០១៦ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៤​នាក់ មានឈ្មោះ ទី១.ឈ្មោះ ​ជន សឿន ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ (​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​7​ខែ​ពីបទ​ចោរកម្ម), ទី២.​ឈ្មោះ ផន ម៉ៅ ភេទ​ប្រុស​ អាយុ៤៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ជាមួយគ្នា (​សហចារី), ទី៣.​ឈ្មោះ វ៉ា ថន ហៅ​គ្រង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​វាល​ធំ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ (​ទទួលផល​ចោរកម្ម)​និងទី៤.ឈ្មោះ ​ជំ ហាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ  មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយគ្នា (​ទទួលផល​ចោរកម្ម​)។​

    ប្រតិ​ប​តិ​ការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​ជា​ផល​ចោរកម្ម​ ៖ ម៉ូតូ​ចំនួន​១៣​គ្រឿង​(​ដប់​បី​គ្រឿង​) ម៉ាក​ហុងដា C.125 ចំនួន​៧​គ្រឿង​, ម៉ាក​ហុងដា​វ៉េវ ចំនួន៤គ្រឿង​, ម៉ា​វីវ៉ា​១​គ្រឿង​, ម៉ាក​គុប​១​គ្រឿង​ ក្នុងនោះដែរ​ម៉ូតូ១គ្រឿង​ម៉ាក​ហុងដា C.125 ជា​របស់​ជនរងគ្រោះ,​ ស្លាក​លេខ​ម៉ូតូ ចំនួន ៥ ​និង​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួន​។​

    ករណី​ទី​២ -​នៅវេលា​ម៉ោង​៣​រសៀល​ កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ចាប់ខ្លួន​ជន​ស​ង្ស័​ចំនួន​៣​នាក់ ពីបទ​ចោរកម្ម លួច​ម៉ូតូ​វ៉េវ កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ។​

    ជនរងគ្រោះ​ឈ្មោះ VOLODYMYR BIRIUKOV  ជនជាតិ អុ​យ​គ្រែ​ន ភេទ​ប្រុស អាយ​យ​៤៨​ឆ្នាំ លិ​ខិ​ឆ្លងដែន​លេខ EI 304894។​
    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង៣​នាក់ ឈ្មោះ ៖ ទី១.ឈ្មោះ ​សូន ចាន់​សេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ​ក្រុមទី​២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ,ទី២.ឈ្មោះ ​ផា រិ​ន​ហៃ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ និងទី៣.ឈ្មោះ ​សាន់ គ្រឿន អាយុ១៦​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ​សង្កាត់៤ ក្រុងព្រះសីហនុ។​

    ចំពោះ​ម៉ូតូ​ទាំង១៣​គ្រឿង ដែល​ដកហូត​បាន ជា​វត្ថុតាង ស្នងការដ្ឋាន នឹង​ជូនដំណឹង​ទៅតាម​បណ្តា​ខេត្ត ជាប់​ព្រំប្រទល់ និង​រាជធានី​ភ្នំពេញ ដើ​ម្បី​ឲ្យ​ជនរងគ្រោះ​ ដោយ​អំពើ​លួច​ឆក់ ប្លន់ បានដឹង និង​យក​ឯកសារ​ពាក់ព័ន្ធ​មក​ទំនាក់ទំនង​ទទួលយក​វិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់