adverise with khmeread Preptabs

អ្នកជំនាញអង់គ្លេសប្រាប់ឱ្យសេវាសុខាភិបាលរដ្ឋផលិតថ្នាំ "ការពារ HIV" សម្រាប់អ្នកមិនទាន់ឆ្លង HIV ប្រើប្រាស់

​    ​យោងតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ១៦ បានឱ្យដឹងថា អ្នកជំនាញ​សុខភាព​ផ្លូវភេទ​ឈានមុខ​គេ​មួយរូប​បាន​និយាយថា ថ្នាំមួយ​ ដែល​អាច​ទប់ស្កាត់​ហ៊ី​វ​បាន ត្រូវតែ​អាច​រកបាន​នៅ​សេវា​សុខ​ភិ​បាល​ជាតិ​របស់​អង់គ្លេស (NHS)​។​

​    ​ប្រសិនបើ​ប្រើប្រាស់​តាមរបៀប​ត្រឹមត្រូវ ថ្នាំ​ព្យាបាល PrEP (​សម្រាប់​មនុស្ស​មិនទាន់​កើត​អេដស៍​ឬ​ហ៊ី​វ​) អាចមាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ឈប់​ការចម្លង​មេរោគ​ហ៊ី​សឹងតែ​គ្រប់​ករណី​ទាំងអស់​។ 
​    ​
​    ​កាលពី​ខែមីនា សេវា​សុខ​ភិ​បាល​ជាតិ​របស់​អង់គ្លេស​បានសម្រេច​ថា ការព្យាបាល​នេះ​គឺជា​សេវា​បង្ការ​មួយ ហើយ​ហេតុ​ដូច្នេះហើយ​មិនមែនជា​ទំនួល​ខុសត្រូវ​របស់​សេវា​សុខាភិបាល​ក្នុង​ការចេញ​មូលនិធិ​ផលិត​ឡើយ​។ 

​    ​ប៉ុន្តែ​កាលពី​ខែ​មុន អាជ្ញាធរ​សុខាភិបាល​បាន​សន្យា​វាយតម្លៃ​ថ្នាំ​នេះ​ឡើងវិញ បន្ទាប់ពី​សមាគម​អេដស៍​ថ្នាក់ជាតិ​បានចាប់ផ្តើម​តស៊ូ​ផ្លូវច្បាប់​។ 

​    ​ឥឡូវនេះ វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ប្រ៊ែ​ន​ឌី (Michael Brady) នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សមាគម Terrence Higgins Trust បាន​លើកឡើងថា ថ្នាំ​ព្យាបាល​នេះ​ត្រូវតែ​អាច​រកបាន​ចំពោះ​មនុស្ស​ដែល​ធ្វើតេស្ត​ហ៊ី​វ​អវិជ្ជមាន ដែល​ប្រឈម​ហានិភ័យ​ក្នុង​ការកើត​ហ៊ី​វ​។ 

​    ​លោក​បាន​និយាយថា "​គ្មានអ្វី​សង្ស័យ​ទេ ថ្នាំ PrEP គឺជា​ការបន្ថែម​ដ៏​សំខាន់​ចំពោះ​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការបូកបញ្ចូល​គ្នា​នៃ​វិធី​ទប់ស្កាត់​ហ៊ី​វ ហើយ​ចាំបាច់​ត្រូវតែមាន​ពី​ឥឡូវនេះ​"​។ 
​    ​
​    ​ការស្រាវជ្រាវ​នាពេល​ក​ន្ល​ង​ទៅបាន​បង្ហាញថា ថ្នាំ PrEP អាច​ទប់ស្កាត់​ការឆ្លង​ថ្មីៗ​បាន​ចំនួន ៧.៤០០ ករណី​នៅ​ចន្លោះពេល​ឥឡូវ និង​ឆ្នាំ​២០២០ នៅពេល​ប្រើ​ផ្គួប​ផ្សំ​ជាមួយនឹង​ការធ្វើ​តេស្ត​ហ៊ី​វ​និង​ព្យាបាល​ហ៊ី​វ​។ 

​    ​រហូតមកទល់​ឥឡូវនេះ ទិន្នន័យ​ល្អ​បំផុត​គឺ​កើតចេញពី​អាមេរិក និង​ប្រទេស​កំពុង​អភិវឌ្ឍ​។ 

​    ​ប៉ុន្តែ​លោក​ប្រ៊ែ​ន​ឌី​បាន​និយាយថា បន្ទាប់ពី​ការសិក្សា​ដ៏​សំខាន់​មួយ ដែល​រកឃើញថា ថ្នាំ PrEP បាន​បន្ថយ​ឱកាស​កើត​ហ៊ី​វ​បាន ៨៦ ភាគរយ ឥឡូវនេះ​ក៏មាន​ភស្តុតាង​ដ៏​រឹងមាំ​បញ្ជាក់​អំពី​ប្រសិទ្ធភាព និង​ការចំណាយ​ទាប​នៃ​ថ្នាំ PrEP ក្នុង​ចក្រភព​អង់គ្លេសផង​ដែរ​៕ 

adverise with khmeread

មតិយោបល់