adverise with khmeread 30b3077e 9fcc 4cb1 a026 b9f280b201f6

បុរស​ម្នាក់​មកពី​ធ្វើការ​សំណង់​វិញ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​អត្តឃាត ចងក​បណ្តាលឱ្យ​ស្លាប់​នា​ថ្ងៃទី១៧​ ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៧ ​និង​៥៥​នាទី​យប់​នៅ​ចំណុច ភូមិ​ស្រែ​តាសេក ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សាង សារឿន ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។​
    ប៉ូលិស​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​មកពី​ធ្វើ​ការងារ​សំណង់​នៅ​ភូមិ​តា​ពេទ្យ​វិញ​ក្នុងឃុំ​ជ្រៃ​លាស់​ មកដល់​ផ្ទះ​ជនរងគ្រោះ​ឈឺពោះ​រួច​ថ្ងូរ​ប្រាប់​ប្រពន្ធ​ហើយក៏​ចូលទៅ​ដេក​ក្នុងផ្ទះ។​

    ចំណែក​ប្រពន្ធ​ និង​កូន​ពុំបាន​ចាប់អារម្មណ៍​មើល​ទេ​ព្រោះ​ជា​ទម្លាប់​ទៅហើយ លុះដល់​ម៉ោង​កើតហេតុ​កូន​បាន​ដើរ​ឃើញ​ឪពុក​ចងក​នៅក្នុង​ផ្ទះ​ស្លាប់​បាត់ទៅហើយ។ ក្រោយមក​ក៏​ផ្អើលឆោឡោ​ហៅ​បង ប្អូន ពេល​ទទួល​ព័ត៌មាន​ភ្លាម​ប៉ូលិស​ប៉ុស្តិ៍ ​និង​ជំនាញ ទៅដល់​កន្លែងកើតហេតុ​ដោយមាន​អាជ្ញាធរ​ភូមិ​ឃុំ​ចូលរួម។​

    តាមការសន្និដ្ឋាន ​គឺ​ខ្លួន​សព​ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ពិតប្រាកដ​មែន។ ​ប៉ូលិស​បញ្ជាក់ថា​កន្លង​មក​ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ។​

    បច្ចុប្បន្ន សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់