adverise with khmeread 458df04d 54ed 4f89 81b3 8aff81cc80c8

ចំណាស់​នឹង​ហើយ​រពឹស​ដៃ​យក​ដែក​រុក​រំសេវ​ក្នុង​រន្ធ​ថ្មផ្ទុះ​ខ្ទេច​មុខ​

    កំពត​-​ស្រុក​កំពង់ត្រាច ៖ បុរស​វ័យ​៥៣​ឆ្នាំ​ហើយ​រពឹស​ដៃ​យក​ដែក​រុក​រំសេវ​ក្នុង​រន្ធ​ថ្ម​ផ្ទុះ​ខ្ទេច​មុខ ចូលដេក​ពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី ១៦ ខែឧសភា វេលា​ម៉ោង​ប្រហែល ៧​ព្រឹក នៅ​ភ្នំ​ខ្យង ដែលជា​កន្លែង​ភ្នំ​គេ​បាញ់​ថ្ម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សែត សួន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត គាត់​បាន​ទៅ​កន្លែង​ការដ្ឋាន​ចាស់ គោលបំណង​ទៅរក​ថ្ម​នៅ​ភ្នំ​ខ្យង ដែលជា​កន្លែង​ភ្នំ​គេ​បាញ់​ថ្ម។​

    ដោយ​គាត់​ឃើញ​ថ្ម ០១​ដុំ នៅ​ជើងភ្នំ ហើយ​មាន​រន្ធ​តូច​មួយ គាត់​បាន​យក​ដែក​រុកប្រហែល​​ ​មាន​រំសេវ​ក្នុង​រន្ធ ក៏​ផ្ទុះ​បណ្តាល​ឲ្យ​គាត់​រងរបួស​ជា​ធ្ងន់​ខ្ទេច​តែម្តងទៅ។​

    ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តកំពត៕


 

adverise with khmeread

មតិយោបល់