adverise with khmeread 1af906ec 2783 4110 8298 f9cc74ebc67f %281%29

រក​អុស​ប្រទះ​ឈើ​ងាប់ ត្រួត​និត្យ​រដ្ឋបាល​ចាប់បាន​អ្នកលក់​គ្រឿងញៀន​ម្នាក់​

    កំពង់ចាម ៖ ប៉ូលិស​ស្រុក​ព្រៃឈរ បាន​ឃាត់​បុរស​ម្នាក់​ក្នង​ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី កាលពី​វេលា​ម៉ោង​១០​ និង​២៥​នាទី​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា ដោយមាន​ការចង្អុល​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប៉ូលិស​តែងតែ​ដាក់បទបញ្ជា​ជាប្រចាំ​ដើម្បី​ឲ្យ​កងកម្លាំង​ចុះ​ល្បាត​នៅតាម​ភូមិសាស្ត្រ​ស្មុគស្មាញ (​ដែល​វា​ងាយស្រួល​ និង​ឲ្យ​ជនល្មើស​ប្រព្រឹត្ត​នៅ​បទល្មើស​ផ្សេងៗ​នោះ​)​។​

    ជាក់ស្តែង នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១០ ​និង ២៥​នាទី កម្លាំង​ប៉ូលិស​ឃុំ​ថ្ម​ពូន បានធ្វើ​រដ្ឋបាល​ចំហ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ​ចំណុច​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ស្របពេលនោះ​កម្លាំង​សមត្ថកិច្ច ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សន រ៉ាវី ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ កម្លាំង​សមត្ថកិច្ច​យើង បាន​ស្ទាក់ចាប់​រួច​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​ចំនួន ០២​កពា្ច​ប់ (​តូច​០១​កញ្ចប់ និង​ធំ​០១​កញ្ចប់​) ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង និង​នាឡិកា​ជា​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃឈរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​តិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់