adverise with khmeread Tour3

វេ​ប​សាយ TripAdvisor បញ្ចេញ​បញ្ជី​គោលដៅ​ទេសចរណ៍​ឆ្នាំ ២០១៦, អង្គរវត្ត​ជាប់​លេខ ៣

​    ​ផ្អែក​តាម​ការប្រកួតប្រជែង កន្លែង​ប្រវត្តិសាស្ត្រ​មួយ​ត្រូវតែមាន​លក្ខណៈពិសេស​អស្ចារ្យ​ដើម្បី​ជាប់​ឈ្មោះ​ជា​កន្លែង​ល្អ​បំផុត​ក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៧ ឧសភា​។ 

​    ​ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​នឹងមិន​យល់ស្រប​ថា​ប្រាសាទ ម៉ា​ឈូ ពី​ក​ឈូ (Machu Picchu) របស់​ប៉េ​រូ​ជា​កន្លែង​ដ៏​អស្ចារ្យ​។ 

​    ​ទីក្រុង​បុរាណសម័យ​អ៊ី​ន​កា​មួយ​នេះ​ទើបតែ​ត្រូវបាន​ប្រកាស​ជាទី​កន្លែង​ប្រវត្តិសាស្ត្រ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​ដោយ​កម្មវិធី Choice Awards 2016 របស់​វេ​ប​សាយ TripAdvisor ដោយ​ផ្តួល​ទីតាំង​ទាក់ទាញ​ជាច្រើន​ដូចជា វិហារ​អ៊ីស្លាម​ស៊ី​ក​ហ្សា​យេ​ត និង ប្រាសាទ សេន ភី​ត​ធឺ​ស៍ បា​ស៊ី​លីកា ក្នុង​បុរី​វ៉ា​ទី​កង់​។ 

​    ​ខាងក្រោម​នេះ​ជាទី​កន្លែង​ទាក់ទាញ​ទេសចរណ៍​កំពូល​ទាំង ២៥ ក្នុង​ពិភពលោក​ដោយយោង​តាម​អ្នកប្រើប្រាស់​រាប់លាន​នាក់​របស់​វេ​ប​សាយ TripAdvisor​។​

​    ​១. ប្រាសាទ ម៉ា​ឈូ ពី​ក​ឈូ (Machu Picchu), ខេត្ត Machu Picchu ប្រទេស​ប៉េ​រូ​។ 
​    ​ទីក្រុង​បុរាណសម័យ​អ៊ី​ន​កា​ដ៏​អស្ចារ្យ​នេះ​ស្ថិត​លើ​កំពូលភ្នំ​អង់​ដ្រេ​ស (Andes) ក្នុងប្រទេស​ប៉េ​រូ​ត្រូវបាន​កសាងឡើង​នៅ​សតវត្សរ៍​ទី ១៥ ហើយ​ក្រោយមក​ក៏​ត្រូវបាន​បោះបង់ចោល​។ 

​    ​២. មហាវិហារ​អ៊ីស្លាម​ស៊ី​ក​ហ្សា​យេ​ត (Sheikh Zayed Grand Mosque) ក្នុង​ទីក្រុង Abu Dhabi, អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​
​    ​ជា​គំរូ​នៃ​ស្ថាបត្យកម្ម​របស់​ជនជាតិ​មូ​ហ្គ​ល (Mughal) មហាវិហារ​អ៊ីស្លាម​ស៊ី​ក​ហ្សា​យេ​ត (Sheikh Zayed Grand Mosque) ត្រូវបាន​ចាត់ទុកជា​ក​ន្លែ​ង​សំខាន់​មួយ​នៃ​ការគោរព​សក្ការៈ​ក្នុង​ទីក្រុង Abu Dhabi និង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ទាំងមូល​។ វិហារ​នេះ​ចំណាយពេល ១០ ឆ្នាំ​ទើប​សាងសង់​រួច និង​ជា​វិហារ​ធំ​បំផុត​ក្នុង​អារ៉ាប់​រួម​។ 

​    ​៣. អង្គរវត្ត​, ខេត្តសៀមរាប កម្ពុជា​។​
​    ​ឧទ្យាន​បុរាណ​អង្គរ​គឺជា​ទីតាំង​សាសនា​សំខាន់បំផុត​មួយ​មិនមែន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។ 

​    ​៤. ប្រាសាទ សេន ភី​ត​ធឺ​ស៍ បា​ស៊ី​លីកា (St. Peter's Basilica) បុរី​វ៉ា​ទី​កង់ ប្រទេស​អ៊ីតាលី​។​
​    ​៥. ប្រាសាទ​តាក់​ម៉ា​ហាល់ (Taj Mahal), ទីក្រុង Agra, ឥណ្ឌា​។ 
​    ​៦. វិហារ​អ៊ីស្លាម Mosque-Cathedral of Cordoba, ទីក្រុង Cordoba, ប្រទេស​អេ​ស្ប៉ា​ញ​។​
​    ​៧. វិហារ Church of the Savior on Blood, ទីក្រុង St. Petersburg, រុស្ស៊ី​។​
​    ​៨. ប្រាសាទ The Alhambra, ទីក្រុង Granada, អេ​ស្ប៉ា​ញ​។ 
​    ​៩. ស្រះ Lincoln Memorial Reflecting Pool, ទីក្រុង​វ៉ាស៊ីនតោន​, សហរដ្ឋអាមេរិក​។​
​    ​១០. ព្រះវិហារ Milan Cathedral (Duomo), ទីក្រុង​មី​លែ​ន​, អ៊ីតាលី​។ 
​    ​១១. ស្ពាន Golden Gate Bridge, ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​, សហរដ្ឋអាមេរិក​។​
​    ​១២. សារមន្ទីរ Hagia Sophia Museum / Church (Ayasofya), ទីក្រុង​អ៊ី​ស្តង់​ប៊ុល​, តួ​ក​គី​។ 
​    ​១៣. វាំង Grand-Place, ទីក្រុង​ព្រុ​ច​សែ​ល​, បែលហ្ស៊ិក​។  
​    ​១៤. ប៉ម​ទួល​អេ​ហ្វ​ហ្វែ​ល (Eiffel Tower), ទីក្រុង​ប៉ារីស​, ប្រទេស​បារាំង​។​
​    ​១៥. ព្រះវិហារ Notre Dame Cathedral, ទីក្រុង​ប៉ារីស​, ប្រទេស​បារាំង​។​
​    ​១៦. មហា​កំផែង នៅ Mutianyu, ទីក្រុង​ប៉េកាំង​, ប្រទេស​ចិន​។​
​    ​១៧. ប្រាសាទ Acropolis, ទីក្រុង​អា​ថែម​, ប្រទេស​ក្រិ​ក​។​
​    ​១៨. ប្រាសាទ Corcovado - Cristo Redentor, ទីក្រុង Rio de Janeiro, ប្រេ​ស៊ី​ល​។​
​    ​១៩. នាឡិកា Big Ben, ទីក្រុង​ឡុង​ដ៍​, ចក្រភព​អង់គ្លេស​។ 
​    ​២០. ប្រាសាទ Chichen Itza, ទីក្រុង Chichen Itza, ម៉ិ​ក​ស៊ិ​ក​។​
​    ​២១. ប្រា​សាវ​ត្ត​ភូ​, ទីក្រុង​បាងកក​, ថៃ​។​
​    ​២២. ប្រាសាទ Burj Khalifa, ទីក្រុង​ឌុយ​បៃ​, អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​
​    ​២៣. វិមាន Australian War Memorial, ទីក្រុង​កង់​បេ​រ៉ា​, អូស្ត្រាលី​។​
​    ​២៤. សាល Sydney Opera House, ទីក្រុង​ស៊ីតនី​, អូស្ត្រាលី​។​
​    ​២៥. ទីសក្ការៈ Fushimi Inari-taisha Shrine, ទីក្រុង​តូ​ក្យូ​, ប្រទេស​ជប៉ុន​៕

ប្រាសាទ ម៉ា​ឈូ ពី​ក​ឈូ (Machu Picchu), ខេត្ត Machu Picchu ប្រទេស​ប៉េ​រូ

មហាវិហារ​អ៊ីស្លាម​ស៊ី​ក​ហ្សា​យេ​ត (Sheikh Zayed Grand Mosque) ក្នុង​ទីក្រុង Abu Dhabi, អារ៉ាប់​រួម​អេ​មី​រ៉ា​ត

អង្គរវត្ត​, ខេត្តសៀមរាប កម្ពុជា

ប្រាសាទ សេន ភី​ត​ធឺ​ស៍ បា​ស៊ី​លីកា (St. Peter's Basilica) បុរី​វ៉ា​ទី​កង់ ប្រទេស​អ៊ីតាលី

ប្រាសាទ​តាក់​ម៉ា​ហាល់ (Taj Mahal), ទីក្រុង Agra, ឥណ្ឌា

វិហារ​អ៊ីស្លាម Mosque-Cathedral of Cordoba, ទីក្រុង Cordoba, ប្រទេស​អេ​ស្ប៉ា​ញ

វិហារ Church of the Savior on Blood, ទីក្រុង St. Petersburg, រុស្ស៊ី

ប្រាសាទ The Alhambra, ទីក្រុង Granada, អេ​ស្ប៉ា​ញ

ស្រះ Lincoln Memorial Reflecting Pool, ទីក្រុង​វ៉ាស៊ីនតោន​, សហរដ្ឋអាមេរិក

ព្រះវិហារ Milan Cathedral (Duomo), ទីក្រុង​មី​លែ​ន​, អ៊ីតាលី

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់