adverise with khmeread 01

មិនគួរ​ឱ្យ​ជឿ​! ការពិត​ភ្នំ​អេ​វើ​រ៉េ​ស ឬ​ភ្នំ​ហេមពាន្ត​មិនមែនជា​ភ្នំ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ទេ នៅមាន​ភ្នំ​មួយទៀត​ខ្ពស់ជាង​នេះ​

​    ​អ្នកក្លាហាន​ទាំងឡាយ​ដែល​បាន​ឡើង​ភ្នំ​អេ​វើ​រ៉េ​ស ឬ​ភ្នំ​ហេមពាន្ត​ប្រហែលជា​បាន​យល់ថា​ខ្លួន​កំពុង​ឡើង​ភ្នំ​ខ្ពស់បំផុត​លើ​ពិភពលោក ប៉ុន្តែ​តាមពិតទៅ​ពួកគេ​មិនបាន​ឡើង​ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​លោក​នោះទេ នេះ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាង​ដូច្នេះ​។ 

​     ភ្នំ​ហេម​ពាន​តាមពិតទៅ​ខ្ពស់​ចាញ់​ភ្នំ ឈឹម​បូរ៉ា​ហ្សូ (Chimborazo) ក្នុងប្រទេស​អេក្វាទ័រ​ទេ​។ ប៉ុន្តែ​ភ្នំ​ហេមពាន្ត​នៅតែ​ឈ្នះ​ផ្អែកលើ​ម៉ែត្រ​សាស្ត្រ ពោល​ភ្នំ​ហេមពាន្ត​ខ្ពស់ជាង​កម្រិត​នីវ៉ូទឹក​សមុទ្រ​ជិត ៩.០០០ ម៉ែត្រ ខ្ពស់ជាង​គូប្រជែង​កៀក​បំផុត​របស់ខ្លួន​រាប់ពាន់​ម៉ែត្រ​។ 

​    ​ប៉ុន្តែ​ភ្នំ​អេ​វើ​រ៉េ​ស​ពុំមាន​កម្ពស់​លយ​ទៅលើ​មេឃ​ខ្ពស់ជាង​ឬក៏​កៀក​នឹង​ស្រទាប់ផែនដី​ជាង​នោះទេ​។ កំពូលភ្នំ​ឈឹម​បូរ៉ា​ហ្សូ​របស់​ប្រទេស​អេក្វាទ័រ​ឈ្នះ​អេ​វើ​រ៉េ​ស​ត្រង់​រង្វាស់​នេះ ហើយ​រឿង​ទាំងនេះ​កើតឡើង​គឺ​ដោយសារតែ​សណ្ឋាន​ដី​គួរឱ្យ​ចង់​សើច​របស់​ផែនដី​។ 

​    ​ភ្នំ​អេ​វើ​រ៉េ​ស​ឈ្នះ​គេ​ទាល់តែ​វ៉ាស់​ពី​កម្រិត​ទឹកសមុទ្រ​។ ប៉ុន្តែ​ប្រសិនបើ​វាស់​ចេញពី​ពាក់កណ្តាល​នៃ​ស្នូលផែនដី ភ្នំ​ឈឹម​បូរ៉ា​ហ្សូ​ឈ្នះ​យ៉ាង​ងាយស្រួល ហើយ​ភ្នំ​អេ​វើ​រ៉េ​ស​នឹងមិន​ជាប់​ក្នុងចំណោម​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​ទាំង ២០ ផង​ទេ​។ 

​    ​លទ្ធផល​ភ្នំ​អេ​វើ​រ៉េ​ស​ជាប់​ជា​ភ្នំ​ខ្ពស់បំផុត​របស់​ពិភពលោក​គឺ​ដោយសារ​ផែនដី​មិនមែនជា​ស្វ៊ែរ​ដែលមាន​រាង​ល្អឥតខ្ចោះ ដោយ​កំពូល​ផែនដី និង​បាត​ផែនដី​មាន​សណ្ឋាន​រាង​សំប៉ែត រីឯ​នៅ​ផ្នែក​កណ្តាល​មាន​រាង​កំប៉ោង​៕

​ប្រភព​៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់