adverise with khmeread 1

កូនស្រី​របស់​តារា​សម្តែង​ជើងចាស់ Jean-Claude Van Damme បញ្ជាក់ថា​នាង​ក៏​ចេះ​ក្បាច់គុន​មិន​ចាញ់​ឪពុក​នាង​ដែរ​

    ​Jean-Claude Van Damme គឺជា​កំពូល​តារា​សម្តែង​ជើងចាស់​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ទៅលើ​ការសម្តែង​បង្ហាញ​យុទ្ធ​គុន​ដ៏​អស្ចារ្យ​របស់គាត់​នៅ​អំឡុង​ទស្ស​វត្ត​ទី ៨០ និង ៩០ ។​

​    ​ពេលវេលា​បាន​ដើរទៅ​មុខ​យ៉ាង​លឿន ហើយ​២៥ ឆ្នាំក្រោយ​កូនស្រី​របស់គាត់​ក៏​កំពុង​ដើរ​តាម​ជំហាន​របស់គាត់​ដែរ​។

​    ​យោងទៅលើ​វេ​ប​សាយ AsianTown នាង Bianca Bree បង្ហាញ​ក្តីសង្ឃឹម​របស់​នាង​ថា នាង​ក៏​នឹង​អាច​សម្តែង​វាយតប់​ដូចជា​ឪពុក​នាង​ដែរ​និង​ទទួលបាន​ការទាក់ទាញ​ពី​ក្រសែភ្នែក​របស់​ប្រិយមិត្ត​នៅលើ​បណ្តាញ​សង្គម Instagram ជាមួយ​កាយសម្បទា និង​ភាពបត់បែន​ដ៏​ល្អឥតខ្ចោះ​របស់​នាង ដូច​អ្វីដែល​ឪពុក​របស់​នាង​បានធ្វើ​កន្លងមក​ដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់