adverise with khmeread 94a47996 df6f 48ed 939e fbea2d90682a

ក្លាយខ្លួនជា​បងធំ​វ៉ៃ​មិន​រើសមុខ​ជាប់​ខ្នោះ​

    កំពត ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ជា​ក្រុម​នៅ​ម្តុំ មាត់​រូង​ព្រះ​ច​ន្ទ័ នៅ​ភ្នំ​កំពង់ត្រាច ស្ថិតនៅ​ភូមិ​ដំណាក់​កន្ទួត​ ​ឃុំដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​កាល​ថ្ងៃទី​១៧ ខែ​ឧសភា ​ឆ្នាំ​២០១៦ ម៉ោង ៤ ល្ងាច​ដោយបាន​ឃាត់ខ្លួន​បន្តបន្ទាប់​បាន​២​នាក់។ 

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្មើ  ឆរ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​ទីលំនៅ ភូមិ​ភ្នំ​ដំរី​.​ឃុំដំណាក់​កន្ទួត​ខាងជើង ជា​សិស្ស​ថ្នាក់​ទី ១១ F សាលា​វិទ្យា​ល​យ័​ព្រះបិតា​ជាតិ នៅ​កំពង់ត្រាច របួស​ក្បាល ១ កន្លែង ដេរ ៥ ថ្នេរ។​

    ចំណែក​ជនល្មើស ១ ក្រុម ជិះ​ម៉ូតូ ប្រហែល ៣០ គ្រឿង មាន​ស្រី មាន​ប្រុស មាន​ដាវ តាម​ព័ត៌មានថា ជា​ពួក​សិស្ស​នៅ​ចំការ​ដូង ខេត្ត​កែប។​

    តាម​ការបំភ្លឺ របស់​ជនរងគ្រោះ​ក្នុងចំណោម ក្រុម​ជនល្មើស​ស្គាល់ឈ្មោះ អា​ ប៉ង់ ភេទ​ប្រុស អាយុ​ប្រហែល ២០ ឆ្នាំ (ឮ​គ្នា​វា​ហៅ)​។ ជនរងគ្រោះ​បន្តថា មិនមាន​ទំនាស់​អី្វ​ទាំងអស់ ក្រុម​ជនល្មើស​យក​ដាវ​កាប់​ខ្លួន​តែម្តង។ ក្រុម​ជនល្មើស​ក្រោយពី​ធ្វើ​សកម្មភាព បាន​ជិះ​ម៉ូតូ​គេច បាត់អស់។ 

    ដោយមាន​អន្តរាគមន៍ ពី​លោកស្នងការ ខាង​ប៉ូលិស​ក្រុងកែប ខេត្ត​កែប បាន​ស្ទាក់​ឃាត់ បាន ជនល្មើស​ឈ្មោះ សឹង ​សុវណ្ណ​រិ​ទ្ធិ (ហៅ ប៉ង់) ភេទ​ប្រុស អាយុ ២០ ឆ្នាំ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

    តាម​ការចង្អុល បង្ហាញ​ពី ជនរងគ្រោះ​ថា ជនល្មើស​ខាងលើ​រួម​នឹង​គូកន ពិតជា​បាន​កាប់​មកលើ​ខ្លួន ពិតប្រាកដ​មែន។​

    បន្ទាប់មក​សមត្ថកិច្ច​ចាប់​មុខសញ្ញា​គ្រឿងញៀន តាម​ដីកា បាន​១​នាក់ ឈ្មោះ អ៊ុយ សុខ​ហេង។ ជននេះ​មាន​ដីកា ៥​បទល្មើស​ផ្សេងគ្នា​។​

    តាម​ចំលើយ របស់​ជនល្មើស​បឋម ថា ខ្លួន​នឹង​គូកន ពិតជា​បាន​ប្រើ​ហឹ​ង្សា​លើ​ជនរងគ្រោះ​មែន គឺ ដោយសារ មាន ទំនាស់​ពាក្យសម្តី​គ្នា។ សមត្ថកិច្ច​កំពុង​បំពេញ​សំណុំរឿង​ចាត់ការ​តាម និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់