adverise with khmeread 518cf291 d265 4b6e 9df5 da35cc9300ac

វ៉ៃ​គេ​ហើយ​រត់​ថា​រួចខ្លួន ឥឡូវ​ជាប់​ខ្នោះ​

    ប៉ៃលិន ៖ ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ឃាត់​បុរស នាក់​ជា​បន្តបន្ទាប់​នា​ថ្ងៃទី​១៧​ និង​ព្រឹក​ថ្ងៃទី​១៨ ​ឧសភា ​ឆ្នាំ​២០១៦​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​១៤ ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៩​យប់ ​ដោយ​ហិង្សា​ឱ្យមាន​របួស​ដោយ​ចេតនា ស្ថិតនៅ​ចំណុច​មាត់​ស្ទឹង​តារា​ប​ភូមិ​ទួល​ល្វា ឃុំ​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៥ ​នាក់​គឺ​១.​ឈ្មោះ បូ វណ្ណា ភេទ ប្រុស អាយុ ១៨ ​ឆ្នាំ  រស់នៅ​ភូមិ​អូរ​តា​ពុក​លើ ប៉ៃលិន​ មុខរបរកម្មករ​លាង​រថយន្ត ជា​ជនដៃដល់​កាន់ដំបង​, ២.​ឈ្មោះ យួន ភា​រុន ភេទប្រុស អាយុ ១៨ ឆ្នាំ​រស់នៅ​ភូមិ​ចំការ​កាហ្វេ ទួល​ល្វា ប៉ៃលិន មុខរបរកម្មករ​លាង​រថយន្ត​,3.​ឈ្មោះ ឆាន សុភាព ភេទប្រុស អាយុ ២១ ​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​,4.​ឈ្មោះ  រស្មី  ប៊ុន​ឈួ​យ ភេទប្រុស អាយុ ១៨ ​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជ​ង ប៉ៃលិន ជា​ជនដៃដល់​ និង៥.​ឈ្មោះ សួន ខាង ភេទប្រុស អាយុ ២០ ​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ ប៉ៃលិន​មុខរបរ លក់​នុំ​ហ៊ី​ង ជា​ជនដៃដល់ រត់គេចខ្លួន​បាត់។​

    ប៉ូលិស​បន្តថា ពួកគេ​បាន​បង្ក​ហិង្សា​ចំពោះ​ជនរងគ្រោះ​ឈ្មោះ លាភ ប៉ង់ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល ទួល​ល្វា ប៉ៃលិន ធ្វើឱ្យ​បែក​លាត់​ស្បែកក្បាល​ចំ​នួ​ន​ពីរ​កន្លែង​។​ បច្ចុប្បន្នកំពុង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់