adverise with khmeread 87210eac 5461 4111 ba51 4551791078da

ប្លន់​នៅ​ខេត្ត​ត្បូងឃ្មុំ ទៅ​ពួន​នៅ​បាត់ដំបង​នៅតែ​ជាប់​ខ្នោះ​

    ត្បូង​ឃ្មុំ ៖ ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​ប៉ូលិស​ខេត្តបាត់ដំបង បាន អនុវត្ត​ដីកា ១​ករណី​ពីបទ​លួច​ដោយ​ប្រើ​ហិង្សា​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង៣០​នាទី រសៀល​នៅ​ចំណុច​ភូមិ​អូរ ឃុំ​ពេ​ជ្ជ​តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​រួច​បញ្ជូនទៅ​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​បន្ត។​

    ប៉ូលិស​និយាយថា ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ ៤៤៣ ចុះ​នៅ​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០១៤ ចេញ​ដោយលោក ​ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បង្គាប់​ឱ្យ​ចាប់​ឈ្មោះ ភូ​ង ចាន់ថន ហៅខ្ញី ភេទ​ប្រុស អាយុ ២៤​ ឆ្នាំ ជាតិខ្មែរ ពីបទ​លួច​ដោយ​ហិង្សា ប្រព្រឹត្ត​នៅ​ភូមិ​សំបូរ ឃុំ​គរ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២០ ខែ មីនា ឆ្នាំ​២០១៤​។​

    ប៉ូលិស​បន្តថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង ចាប់បាន​ជនសង្ស័យ​ឈ្មោះ ភូ​ង ចាន់ថន ហៅខ្ញី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥ និ៣០​នាទី នៅ​ចំណុច​ភូមិ​អូរ ឃុំ​ពេ​ជ្ជ​តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ក្នុងករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​បន្ត និង កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់