adverise with khmeread 13224163 975700925878156 300328139 o

ព័ត៌មាន​ប​ថម​៖ ភ្លើង​ឆេះ​រោងចក្រ​មួយ​នៅ​កំពង់ស្ពឺ​

     កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ របស់​ខេត្តកំពង់ស្ពឺ បាននិងកំពុង​បន្ត​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់​អគ្គិភ័យ ដែល​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ New Best ស្ថិតនៅ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

   មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានឱ្យដឹងថា នៅពេលនេះ​ភ្លើង​បាន​ថមថយ​ខ្លះ ហើយ​យើង​បាន​បន្ត​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ទៅ​ពន្លត់​នៅ​ខាងក្នុង ដោយ​កម្លាំង​របស់​សម​ត្ថ​កិច្ច​ខ្លះ បាន​ឡើងទៅ​លើដំបូល និង​ខ្លះទៀត​បាន​វាយ​ទម្លុះ​ជញ្ជាំង ដោយ​ប្រើ​គ្រឿងចក្រ​ដើម្បី​នាំ​ទុយោ​ទឹក​ទៅ​បាញ់​នៅ​ខាងក្នុង​»​។​

   លោក​ឧ​ត្ត​ម​សេនីយ៍​ដែល​កំពុង​ឈរ​បញ្ជា​កម្លាំង បាញ់​ពន្លត់​អគ្គិភ័យ​ខ្លាំង​មួយ​នេះ បាន​បន្តទៀតថា នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នៅឡើយ​ទេ​។​

   ចំណែក​លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សម្រាប់​គ្រោះ​អគ្គិភ័យ​មួយ​នេះ មិនមាន​គ្រោះថ្នាក់​ដល់​កម្មករ​ណា​ម្នាក់ ក្នុងចំណោម​កម្ម​ករស​រុ​បប្រមាណ​៦០០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នោះទេ ក៏​ព្រោះតែ​នៅពេល​កើតឡើង​នោះ ក្រុមកម្មករ​បាន​ដល់​ម៉ោង​ឈប់សម្រាក ហើយ​ចេញមក​ហូបបាយ​នៅ​ខាងក្រៅ​។​

       គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ចុះទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ហើយ​លោក​ថា មូលហេតុ​នោះ​គឺ​មកពី​ជាង​ផ្សា​ដែក រួច​បណ្តាល​ឲ្យ​ធ្លាក់​កម្ទេច​ភ្លើង​បណ្តាល​ឲ្យ​ឆេះ​កំណាត់​នៅ​ខាងក្រោម​តែម្តង​។​

     គ្រោះ​អគ្គិភ័យ​មួយ​នេះ ខាង​ក្រុម​អង្គភាព ៧១១ នៃ​កងពលតូច​លេខ​៧០ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ ក៏បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​បាញ់​ពន្លត់​ផងដែរ​៕​

adverise with khmeread

មតិយោបល់