adverise with khmeread 13219873 975705459211036 1282699593 n

ចាប់​ក្រុម​ជួញដូរ​និង​អ្នកប្រើប្រាស់​ថ្នាំញៀន​៤​នាក់ ក្នុងករណី​ពីរ​ផ្សេងគ្នា​

​ភ្នំពេញ​៖ ជនសង្ស័យ​៤​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​១១​កញ្ចប់ ត្រូវបាន​កម្លាំង​ប៉ូល​ស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងករណី​២​ផ្សេងគ្នា ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដោយ​ឃាត់​៤​នាក់​។ 

    ករណី​ទី​១- នៅវេលា​ម៉ោ​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​១៧ ខែឧសភា ឆ្នាំ​២០១៦ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប៉ិច សុខ​ជា អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២២ ផ្លូវ​៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ចាប់យក​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស មួយកញ្ចប់​តូច តម្លៃ​១០​ម៉ឺន​រៀល ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៣ និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ។​

    ករណី​ទី​២ -​នៅ​វេ​ល​ម៉ោង​៦​ល្ងាច​ថៃ្ង​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​មុខផ្ទះ​លេខ​4CEo​ផ្លូវ 47 ភូមិ​12​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ទី​១-​ឈ្មោះ​អឹង វុ​ទ្ធា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​សិស្ស​ថ្នាក់​ទី ១២​ថ្មី ស្នាក់នៅ​ផ្ទះជួល ផ្លូវ ៩០​ភូមិ​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​ជា​អ្នកប្រើប្រាស់​ឃាត់ខ្លួន​) ទី​២-​ឈ្មោះ​ចាវ ចាន់ថា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នា ក់នៅ​ផ្ទះជួល ផ្លូវ​៨៦​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ (​ជា​អ្នកប្រើប្រាស់​ឃាត់ខ្លួន​)​និង ទី​៣-​ឈ្មោះ​ផាត សុ​ម៉ា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៤៧ ភូមិ​១៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំ​ពេ ញ (​ជា​អ្នកជួញដូរ​ឃាត់ខ្លួន​) ។​

    វ​ត្តុ​តាង​ចាប់យក​មាន​៖ -​គ្រឿងញៀន​ប្រភេទ​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន​១០​កញ្ចប់​តូច – ដប​មាន​ចោះ​គំរប​សំរាប់​សូក​ដាក់​ទុយ​យោ​ទុក​ជក់​គ្រឿងញៀន​ចំនួន​២ -​ដែកកេះ​ហ្គាស​ចំនួន​២ -​កាបូប​ស្បែក​ពណ៍​ខ្មៅ​ចំនួន​១ -​លុយ​ខ្មែរ​ចំនួន​៥០.០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ឃាត់ខ្លួន បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នី​តី​វិធី ៕​

adverise with khmeread

មតិយោបល់