adverise with khmeread  89724030 3c272496 d3a2 45af 8fd9 c4eb06d2f654

Leicester City ទទួលបានការស្វាគមន៍ដូចវីរៈបុរសនៅបាងកក

​    ​ក្រុម​គ្រង​ជើងឯក English Premier League ថ្មីថ្មោង Leicester City បាន​មកដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ (១៨ ឧសភា​) ក្នុង​ដំណើរ​អបអរ​ពាន​ជា​សាធារណៈ​ចំពោះ​ជ័យជម្នះ​មិន​នឹកស្មាន​ដល់​របស់​ពួកគេ​។ 

​    ​ពួកគេ​ក៏​សង្ឃឹមថានឹង​លុបចោល​រាល់​ការចងចាំ​អំពី​រឿងអាស្រូវ​វីដេអូ​សិច ដែល​បាន​រំខាន​ទស្សនកិច្ច​មកកាន់​ទឹកដី​កំណើត​របស់​ម្ចាស់​ក្លឹប​លុយ​ពាន់​លាន​ដុល្លារ​របស់​ពួកគេ​កាលពី​មួយឆ្នាំ​កន្លងទៅ​ផងដែរ​។ 

​    ​អ្នកគាំទ្រ​ថៃ​ជាច្រើន​នាក់ ដែល​គេ​ឱ្យ​ឈ្មោះថា "​កញ្ជ្រោង​សៀម​" និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ប្រ​មូ​ម​ផ្តុំ​ជុំជិត​ជើងឯក​អង់គ្លេស​មួយ​នេះ​នៅ​អាកាសយានដ្ឋាន​ធំ​របស់​ក្រុង​បាងកក​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ទទួល​រាក់ទាក់​ពួកគេ​ជាមួយនឹង​ការស្នើសុំ​ថត Selfie និង សម្រែក "Leicester City, Leicester City"​។ 

​    ​អ្នកចាត់ការ លោក​ក្លោ​ឌី​អូ រ៉ានី​រី ប្រធាន​ក្រុម វេស ម័​រ​ហ្គែ​ន អ្នកចាំទី កា​ស្ពើ ស្មិ​ច​សែ​ល និង ខ្សែប្រយុទ្ធ សិន​ជី អូ​កា​សា​គី បាន​ដឹកនាំ​ក្រុម​ចូលមក​រក​អ្នកគាំទ្រ ខណៈដែល​ពួកគេ​បញ្ចេញ​កាយវិការ​សំពះ​តាមបែប​ថៃ រួមជាមួយ​នឹង​កម្រង​ផ្កាម្លិះ​នៅ​ជុំវិញ​ករ​បស់​ពួកគេ​។ 

​    ​ប៉ុន្តែ​កំពូល​តារា​ដូចជា ជែ​មមី វ៉ា​ឌី​, រី​យ៉ាង ម៉ា​រ៉េ​ស​, និង​ឌែ​ន​នី ឌ្រី​ង​វ៉​ត​ធឺ ពុំបាន​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​បានមក​ដល់​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទេ ហើយ​គេ​ក៏​មិន​ច្បាស់​ថា​តើ​ពួកគេ​នឹងចូលរួម​តាម​ក្រោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃនេះ​ឬក៏​អត់​នោះឡើយ​៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់