adverise with khmeread Jemain

Jermain Defoe ខកចិត្ត​ព្រោះ​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

​    ​បើទោះបីជា​បញ្ចប់​រដូវ​កាល​ព្រី​មី​ញ៉េ​លី​ក​ក្នុងឋានៈ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​បំផុត​ទី​៣​ក៏ដោយ​ក៏​ខ្សែប្រយុទ្ធ​ក្រុម Sunderland កីឡាករ Jermain Defoe បាន​សម្តែងការខកចិត្ត​ដោយសារតែ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​មើលរំលង​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍ Euro 2016​។ លោក Roy Hodgson គ្រូបង្វឹក​អង់គ្លេស​បានជ្រើសរើស​យក​កីឡាករយុវជន​ជាជាង​ជ្រើសរើស​កីឡាករ​ដែលមាន​បទពិសោធ​រូបនេះ សម្រាប់​ក្រុម​ជម្រើស​បណ្តោះអាសន្ន​២៦​នាក់ ដូចជា​កីឡាករ Marcus Rashford វ័យ​១៨​ឆ្នាំ​របស់ Man Utd ជាដើម​។​

​    ​Defoe មាន​គ្រាប់​បាល់​តិចជាង​ខ្សែប្រយុទ្ធ Harry Kane របស់ Spus ១០​គ្រាប់ និង​ចាញ់​គ្រាប់​បាល់​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្រុម Leicester City ៩​គ្រាប់ ក្នុងការតាម​ប្រជែង​យក​ស្វែង​ជើង​មាស​។

​    ​Defoe បាន​និយាយថា “​ប្រាកដ​ណាស់ ខ្ញុំ​មិនបាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មួយរយៈ​មកហើយ​។ “​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​អ្វីៗ​គ្រប់យ៉ាងតាម​ដែល​ខ្ញុំ​អាចធ្វើ​ទៅបាន​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​”​។​ ក្រុម​ជម្រើសជាតិ​អង់គ្លេស​នឹង​ជួប​ជាមួយ​ក្រុម Russia, Slovakia និង Wales  ក្នុង​ក្រុម​B ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១០​ខែមិថុនា​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់