ខណៈពួកគេត្រៀមកសាងក្រុមឡើងវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Antonio Conte និង ត្រៀមខ្លួនប្រជែងយកតំណែងជើងឯកក្របខណ្ឌ PL នៅរដូវកាលក្រោយខ្សែការពារ Gary Cahill ដែលទើបនឹងត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត European 2016នោះ អះអាងថា Chelsea នឹងមិនធ្វើឲ្យមានកំហុសដដែលទៀតទេ។ នៅរដូវកាលក្រោយ ក្រុម Chelsea នឹងមានលក្ខណៈខុសប្លែក “មេរៀននៅរដូវកាលនេះគឺខ្ញុំមិនចង់ឲ្យកើតឡើងម្តងទៀតទេ”។
Chelsea បានជួបរដូវកាលដ៏អាក្រក់បំផុត ដោយចាញ់១២ប្រកួតនិងរបូតគ្រាប់បាល់៥៣គ្រាប់ និងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី១០ ហើយគ្រូបង្វឹក Jose Mourinho ត្រូវបានបណ្តេញចេញតាំងពីខែធ្នូ។ ចំណែកខ្សែការពារ John Terry ស្ថិតក្នុងចំណោមកីឡាករសំខាន់ៗដែលប្រឈមនឹងភាពមិនច្បាស់លាស់ចំពោះអនាគត៕
