adverise with khmeread 0

Sevilla មាន​តែម​នៅ Europa League ប៉ុន្តែ Liverpool មានកេរ្តិ៍ឈ្មោះ​ល្អ​នៅ​តំបន់​អឺរ៉ុប​

​    ​តើ Sevilla និង Europa League មាន​អ្វី​ពិសេស​ទៅ​? ក្រុម​ខ្លាំង​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​កំពុងតែ​តាម​ប្រមាញ់​ពានរង្វាន់ Europa League ជា​លើក​ទី​បី​ជាប់​គ្នា​របស់ខ្លួន​ហើយ​និង​សំបុត្រ​ឆ្លងទៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​ផងដែរ​។ Sevilla គឺជា​ក្រុម​ដ៏​ចម្លែក​មួយ​ក្នុង​រដូវ​កាល​នេះ​។ ប្រសិនបើ​ពួកគេ​លេង​នៅក្នុង​ផ្ទះ យើង​អាច​ជ្រើសរើស​ពួកគេ​នឹង​លើក​ពាន Europa League យ៉ាង​ស្រួល ប៉ុន្តែ​ពួកគេ​មិនមាន​កំណត់ត្រា​ក្រៅ​ផ្ទះ​ល្អ​សោះឡើយ​ក្នុង​រដូវ​កាល​នេះ​។ Sevilla បាន​ចាញ់​ការប្រកួត​ក្រៅ​ផ្ទះ​ទាំង ៣ ជើង​នៅ Champions League ហើយ​មិន​បានឈ្នះ​សូម្បី ១ ប្រកួត​នៅក្រៅ​ផ្ទះ​ក្នុង​ក្របខ័ណ្ឌ La Liga ដែល​នេះ​ជា​ក្តីកង្វល់​សម្រាប់​ក្រុម​អ្នកគាំទ្រ​ក្លឹប​អេ​ស្ប៉ា​ញ​មួយ​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ ពួកគេ​បានមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ដោយ​មិន​បានឈ្នះ​ការប្រកួត​ក្រៅ​ផ្ទះ​ទាល់តែសោះ​។

​    ​ក្នុង​រាត្រី​នេះ ពួកគេ​នឹង​ប្រឈមមុខ​នឹង​ភារកិច្ច​ដ៏​លំបាក ដោយ​នឹងត្រូវ​លេង​ជាមួយ Liverpool ដែល​ចាញ់ ១ ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ១៤ លើកចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ​នេះ​។ ពួកគេ​បាន​បំបាក់ Borussia Dortmund យ៉ាង​អស្ចារ្យ​កាលពី​ជើង​ទី ២ និង​បាន​បំបាក់ Villarreal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀតផង​។ ប៉ុន្តែ​ពួកគេ​ក៏​ស្រដៀង​នឹង Sevilla បន្តិច​ផងដែរ​ដោយមាន​ទម្រង់​លេង​អន់​ក្រៅ​ផ្ទះ​ដូចគ្នា​។ ប៉ុន្តែ​ជាមួយនឹង​បទពិសោធន៍​របស់លោក Klopp និង Liverpool នៅ​តំបន់​អឺរ៉ុប​ក្រាស់ក្រែល ក្រុម​ហង្ស​ក្រហម​ពិតជា​មួយ​ឱកាស​លើក​ពាន​ក្នុង​រាត្រី​នេះ​បើទោះជា​មិនសូវ​ជោគជ័យ​នៅ​តំបន់​អឺរ៉ុប​ជិត ១០ ឆ្នាំ​មកនេះ​ក្តី​។ បរាជ័យ​ក្នុង​យប់​នេះ​សម្រាប់ Liverpool មានន័យថា ពួកគេ​នឹង​គ្មាន​មុខ​នៅ​បាល់ទាត់​អឺរ៉ុប​រដូវ​កាល​ក្រោយ​។ ទោះជា​យ៉ាងនេះ​ក្តី បើ​យើង​ក្រឡេកមើល​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ Premier League ក្រុម Liverpool បាន​រក្សា​ជើង​កីឡាករ​ល្អៗ​ជាច្រើន​នាក់​ហើយ​ពួកគេ​អាច​ឈ្នះ​ការប្រកួត​នេះ​។​

​    ​*​ចំណុច​សំខាន់​ក្នុងការ​ប្រកួត​នេះ​
​    ​- Liverpool ចាញ់​តែ ១ ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ចំនួន ១៤ ក្នុង​ក្របខ័ណ្ឌ​នេះ​
​    ​- Sevilla មានកំណត់​ត្រា​មិនល្អ​នៅក្រៅ​ផ្ទះ​និង​មិន​បានទទួល​ជ័យជម្នះ​សូម្បីតែ ១ ប្រកួត​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ​
​    ​- Liverpool កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ល្អ និង​បាន​រក្សា​ជើង​កីឡាករ​ល្អៗ​ជាច្រើន​កាលពី​សប្តាហ៍​មុន ហើយ​លោក Klopp មានបទពិសោធន៍​ច្រើន​នៅ​តំបន់​អឺរ៉ុប​

​    ​Liverpool អាច​ឈ្នះ​ពាន Europa League ក្នុង​រាត្រី​នេះ​! ពួកគេ​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​ល្អ និង​បន្ទាប់ពី​បាន​បំបាក់ Dortmund យ៉ាង​អស្ចារ្យ​កន្លងមក វា​អាច​គ្រឿង​ជំរុញ​ទឹកចិត្ត​ពួកគេ​ក្នុង​រាត្រី​នេះ​។ ចំណែកឯ Sevilla វិញ ក៏​មិន​ងាយស្រួល​នឹង​បំបាក់​ដែរ ប៉ុន្តែ​យើង​មិនអាច​ប្រកែក​នឹង​ការពិត​បានឡើយ ព្រោះ​ពួកគេ​ហាក់​ទន់​ជើង​នៅក្រៅ​ប្រទេស​អេ​ស្ប៉ា​ញ ដូច្នេះ​យើង​ទស្សន៍ទាយ​ថា Liverpool នឹង​យកឈ្នះ Sevilla ដោយ​លទ្ធផល ២-១ ជាមួយ​គ្រាប់​ត​ហង្ស​ក្រហម​ត​ឱ្យ ១/៤៕

adverise with khmeread

មតិយោបល់