adverise with khmeread Dubai floods

ថតរូប​លិច​ផ្លូវ​និង​រន្ទះបាញ់​ដាក់លើបណ្ដាញសង្គមនៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​អាច​ប្រឈម​ជាប់គុក

    ​អាជ្ញាធរ​ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ព្រមាន​ចំពោះ​ការ​ផុស​រូប​ព្យុះ​ផ្គរ​រន្ទះ​នៅលើ​អន​ឡាញ​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ក្រសួងមហាផ្ទៃ​បាន​និយាយថា ការ​ផុស​រូប​អវិជ្ជមាន ឬ​ចចាមអារ៉ាម​អំពី​ការលិចលង់​ទឹក​ថ្មីៗ​អាច​ត្រូវបាន​ផ្ដន្ទាទោស​ក្រោម​ច្បាប់​បទឧក្រិដ្ឋ​កម្ម​លើ​អ៊ី​ធឺ​ណេ​តរបស់​ប្រទេស​។​

​    ​បើ​យោងតាម​វេ​ប​សាយ International Business Times បានឱ្យដឹងថា ការខូចខាត​កេ​រិ៍្ត​ឈ្មោះ​របស់​ប្រទេស​នៅលើ​អន​ឡាញ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់ពន្ធ​ធានា​គារ​និង​ផាកពិន័យ​ជា​ទឹកប្រាក់ ១​លាន Emirati Dirhams ឬ​ជាង ២៧ ម៉ឺន​ដុល្លារ​។​

​    ​រថយន្ត​ជាច្រើន​បាន​ជាប់​ក្នុង​ផ្លូវ​លិច​ទឹក​ក្នុង​ទីក្រុង​ឌុយ​បៃ​កាលពី​ថ្ងៃទី ១០ មីនា ឆ្នាំ ២០១៦ មួយថ្ងៃ បន្ទាប់ពី​ព្យុះភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​រដ្ឋ​ឆ្នេរ​ខ្សាច់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ដែល​បណ្ដាលឱ្យ​ផ្អាក​ជើងហោះហើរ​និង​លិច​ផ្លូវ​ជាច្រើន​ខ្សែ​។​

​    ​ក្រុមមន្ត្រី​និយាយថា មនុស្ស​បាន​កំពុង​បំផុសបំផុល​បង្ហោះ​រូប​ប៉ះពាល់​កិត្តិយស​ប្រទេស និង​ធ្វើ​ទង្វើ​គ្មាន​ការគិតគូ​នៅលើ​បណ្ដាញ​សង្គម​។​

​    ​មនុស្ស​ជាច្រើន​បាន​ស៊ែរ​រូបភាព​នៃ​ផ្លូវ​លិច​ទឹក​និង​រថយន្ត​ជាប់​ក្នុង​ទឹក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់