adverise with khmeread Index

ប្រទះឃើញ​យុវជន​ម្នាក់​ចង​ក​សម្លាប់ខ្លួន​នៅផ្ទះ​សំណាក់ ​ចាន់ ហេង​

     ភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចងកកាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ធ្នូ ២០១៥​នៅក្នុង​បន្ទប់​លេខ​២០១​ជាន់ ​ទី​២ ក្នុងផ្ទះ​សំណាក់ «​ចាន់ ហេង​» ដែលមាន​ទីតាំង​ផ្ទះ​លេខ​៣៣ ផ្លូវ​៨១ ក្រុមទី​៤៨ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ដោយសារមានវិបត្តិស្នេហា។
    ​ប៉ូលិស​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ចងក​សម្លាប់​ខ្លួន​ថា​ ឈ្មោះ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៥​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ ពិតប្រាកដ​បាន​យក​ខ្សែ​រី​ដូ​បង្អួច​ចងក​ភ្ជាប់​ និង​ស្លាបព្រិល​បង្អួច​បណ្ដាល​ឱ្យ​ស្លាប់​ ។​ ​
     យោង​តាម​ការ​បំភ្លឺ​ពីម្ចាស់ផ្ទះ​សំណាក់​ចាន់​ហេង​ឈ្មោះ​ វេ​ង​ ហួរ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កាល​ ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ជន​រង​គ្រោះ​រួម​ជាមួយ​មិត្ដភក្ដិ​ ៤​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​បាន​មក​ជួល​ បន្ទប់​លេខ​២០១​ជាន់​ទី​២​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ លុះវេលា​ម៉ោង​៩​ព្រឹក​មិត្ដភក្ដិ​របស់​ជន​រង​គ្រោះ​៣​នាក់​បាន​ចេញ​ទៅ​ខាងក្រៅ​បាត់​ ។​
     រហូត​ ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​ឈ្មោះ​ចិន​ ភេទ​ស្រី​ បាន​ទិញ​បាយ​យក​មក​ឱ្យ​ជន​រង​គ្រោះ​រួច​ក៏​ត្រឡប់​ទៅ​វិញ​ ។​ លុះដល់​ ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ គាត់​ជា​ ម្ចាស់ផ្ទះ​សំណាក់​ចង់​ដឹង​ថា​ នៅ​បន្ទប់​ ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​នោះ​មាន​គ្នា​ប៉ុន្មាន​នាក់​ ក៏​ឱ្យ​បុគ្គលិក​ឡើង​ទៅ​គោះ​ទ្វារ​ហៅ​ដើម្បី​ចូល​ទៅ​សួរនាំ​តែ​គ្មាន​អ្នក​ ឆ្លើយ​តប​និង​ម្យ៉ាងវិញទៀត​បន្ទប់​នោះ​ មិន​ជាប់​សោ​នោះ​ទេ​ដោយ​គ្រាន់តែ​បិទ​ទ្វារ​ ។
    បន្ទាប់ពី​បុគ្គលិក​បាន​បើកទ្វារ​ មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​រូប​នោះ​ចងក​នៅ​នឹង​ស្លាបព្រិល​លើ​បង្អួច​ស្លាប់​ បាត់​ទៅ​ហើយ​ទើប​រាយការណ៍​ប្រាប់​ដល់​រូប​គាត់​ជា​ម្ចាស់ផ្ទះ​សំណាក់​ ព្រមទាំង​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ តែ​ម្ដង​ ។
    សមត្ថកិច្ចបានចុះមកពិនិត្យឃើញមានលិខិតបណ្តាំ២សន្លឹករៀបរាប់ពីវិបត្តិស្នេហាបែកបាក់ គឺសង្សារបែកចិត្តទៅស្រឡាញ់ជនជាតិចិន ហើយបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

adverise with khmeread

មតិយោបល់