1

Dara និង CL ប្រារព្ធ​ខួប ៧ ឆ្នាំ​នៃ​ការបង្កើត​ក្រុម 2NE1 ទាំង​សោះកក្រោះ​

    ​ទោះបីជា​ការចាកចេញរ​បស់ Minzy បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ CL ដែលជា​ប្រធាន​ក្រុម 2NE1 និង Sandara Park បានចាប់ផ្តើម​ធ្វើ​ពិធី​គម្រង់​ខួប ៧​ឆ្នាំ​នៃ​ក្រុម​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​រៀងៗ​ខ្លួន​របស់​ពួកគេ​។​

​    ​នៅ​អំឡុង​ថ្ងៃទី ១៦ ខែឧសភា​កន្លងទៅ Dara បានធ្វើការ​បង្ហោះ​រូបថត​រំ​ឮ​ក​ពី​អនុស្សា​វី​យ៍​របស់​ពួកគេ ដែល​នាង​បានបង្ហាញ​វា​នៅលើ​បណ្តាញ​សង្គម Instagram និង Twitter របស់​នាង​ដើម្បី​ធ្វើ​ពិធី​គំរប់​ខួប​នៃ​ការកកើត​ក្រុម 2NE1 ។​

​    ​ជាមួយនឹង​រូបថត​នៃ​គម្រប​អាល់​ប៊ុ​ម​ដ៏​ល្បីល្បាញ “Lollipop” និង “Fire” ​របស់​នាង Dara បានត្រឹមតែ​បង្ហោះ​រូបថត​ទាំងនោះ​ជាមួយនឹង​ការភ្ជាប់​ជាមួយនឹង​ពាក្យ​ថា "#7YearsWith2NE1" តែប៉ុណ្ណោះ​។​

​    ​រំលង​បាន​មួយថ្ងៃ​បន្ទាប់ CL ក៏បាន​បញ្ជាក់​អំពី​ការអបអរ​ការ​គម្រប់​ខួប​មួយ​នេះ​ជាមួយនឹង​ចំណងជើង​ថា "+BLACKJACK ONE LOVE+.” ។​

​    ​វា​ក៏​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​តារាចម្រៀង​ទាំងពី​រូបនេះ កំពុង​ហាក់​នឹង​បាន​ព្យាយាម​រំ​ឮ​ក​អនុ​ស្សារី​យ៍​ទាំងនោះ​ជាមួយ​អតីត​សមាជិក​ក្រុម​របស់​ពួកគេ​ដែល​បាន​ចាក​ថ្មីៗ​នេះ​ផងដែរ​៕

 

ប្រភព៖ Koreaboo

មតិយោបល់