adverise with khmeread 13236158 975773669204215 1205457859 n

បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយនៅតាខ្មៅចាប់បានជនសង្ស័យម្នាក់

    កណ្តាល ៖ ករណីរក្សាទុកដឹកជញ្ជូនចែកចាយដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ត្រូវបានកងរាជអាវុធហត្ថចុះបង្រាបនៅនឹងកន្លែងនៅវេលាម៉ោង២១ និង០០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិ ថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    កម្លាំងអាវុធហត្ថក្រុងតាខ្មៅមួយក្រុមបានចុះបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួន
ជនសង្ស័យឈ្មោះ ម៉ុម ផារិទ្ធ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

    វត្ថុតាងចាប់បានរួមមាន ក្រាមពណ៌ សថ្លា ចំនួន ០១ កញ្ចប់ធំជញ្ជីងសម្រាប់ថ្លឹង ០១ សម្ភារៈវេចខ្ចប់មួយចំនួន និងម៉ូតូ ០១ គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CR 5171។

    ដោយមានការចង្អុលបង្ហាញ ពីជនសង្ស័យថាថ្នាំក្រាមពណ៌សថ្លាយកនៅចំណុច ភូមិលេខ ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល បានអនុញ្ញាតវេលា ម៉ោង២១ និង៤០ ដឹកនាំដោយលោកមេបញ្ជាការរង ទូច អ៊ីណាន ក្នុងនោះ បានសហការពីកម្លាំងអាវុធហត្ថខេត្ត ០៤ នាក់ អាវុធហត្ថតាខ្មៅ ១០ នាក់ ស្អាង ០៨នាក់ ដោយបានមធ្យោបាយ រថយន្ត ០៤ គ្រឿង ម៉ូតូ០៦ គ្រឿង ធ្វើការឆែកឆេរលំឋានទាំងមូល។

    សមត្ថកិច្ចរឹបអូសវត្ថុតាងរួមទាំងសម្ភារៈវេចខ្ចប់មួយចំនួនធំ៕ 

adverise with khmeread

មតិយោបល់