adverise with khmeread 6b104d62 4c54 4527 8923 9543e9c36968

រន្ទះបាញ់​ឆក់យក​ជីវិត​មនុស្ស​ឱ្យស្លាប់​២​នាក់​និង​របួស​៥​នាក់​

    ពោធិ៍សាត់ ៖ មាន​មនុស្ស​ស្លាប់​២​នាក់​និង​របួសធ្ងន់​ស្រាល​៥​នាក់​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​នៅ​ចំណុច​ច្រាង​ចោទ ស្ថិតក្នុង​ភូមិ​ប្រហា ឃុំ​តា​លោ ស្រុក​បាកាន​១​ករណី ​និង​នៅ​ចំណុច​ក្រោមផ្ទះ​ស្ថិតក្នុង​ភូមិ​វាល ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​១​ករណី ដែល​ហេតុការណ៍ នេះ​កើតឡើង​នៅវេលា​ម៉ោង​២​ និង​៣០​នាទី​និង​នៅ​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៧​ ខែឧសភា ​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ លាយឡំ​និង​ខ្យល់​បក់បោក​មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​ព្រមទាំង​ផ្គរ​ផ្លេកបន្ទោរ​បង្កើតឱ្យមានរ​ន្ទះ​បាញ់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៥​នាក់។ ខណៈពេល​ជាមួយ​ជា​គ្នា​នោះដែរ​ក៍មាន​រន្ទះបាញ់​នៅ​ម៉ោង​ប្រហាក់ប្រហែលគ្នា​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ងាប់​ឆ្កែ​១​ក្បាល​និង​ឆ្មា​១​ក្បាល​ថែមទៀត។​

    ប៉ូលិស​បាន​បន្តថា ជនរងគ្រោះ​មាន​ទី​១-​ឈ្មោះ​ចែ ធឿន​ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​របួសធ្ងន់,​ ទី​២.​ឈ្មោះ​ធឿន គឺ​ម​សុទ្ធ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ស្លាប់​ និង​រងរបួស​ស្រាល​៤​នាក់​អ្នក​ទាំង​៦ រស់នៅ​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

    ចំពោះ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ពុធ ស៊ឺង ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ក៍​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ចំណុច​រោង​គោ​របស់គាត់ ខណៈពេលដែល​គាត់​កំពុង​លើក​អាច​ម៌​គោ​ក្នុង​រោង។ ចំពោះ​ជនរងគ្រោះ​រងរបួស​ត្រូវ​សមត្ថកិច្ច​និង​អាជ្ញាធរ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់