adverise with khmeread 748712c6 ae79 4a1e b3ac 17a10ebfa1b3

អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់​បុរស​ម្នាក់​ចែកចាយ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​នា វេលា​ម៉ោង​១​ និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន។​

    កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បានឱ្យដឹងថា ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់​ព​ន្ធ័​ករណី​គ្រឿងញៀន  ស្ថិតនៅ​ចំណុច មុខ​វត្ត​ជុំ ផ្លូវ​២០១១ ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ គង់ វិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចែកចាយ​ថ្នាំញៀន​។ ​ចាប់យក​វត្ថុតាង​រួមមាន ៖ ១. ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០៧​កញ្ចប់​,២. ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​ ​និង​៣. ម៉ូតូ​ចំនួន ០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ កសាង​សំណុំរឿង​បញ្ជូនទៅ​អាវុធហត្ថ​រាជធានី ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់