adverise with khmeread 042756e7 17b9 4b27 a97a 92c9550e1f54

ក្រុម​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​គ្នា​តាម​ដងផ្លូវ​ដែល​រត់គេចខ្លួន​ប៉ូលិស​ឃាត់​បាន​ម្នាក់ទៀត​

    បាត់ដំបង ៖ យុវជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​ចំនួន​១០​នាក់​តែង​ធ្វើ​សកម្មភាព​ប្រើប្រាស់​(​ដាវ​សាំ​ម៉ូ​រ៉ៃ​)​កាប់​ប្រហារ​ទៅលើ​អ្នកដទៃ​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​បាត់ដំបង កាលពី​កាលពី​វេលា​ម៉ោង​២​ និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ទល់មុខ​សួន​យុវ័ន ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​រួច​រត់​គេចខ្លួនបាត់ ឥឡូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ម្នាក់ទៀត​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

    លោក ឈឿង គឹម​សុង នាយក្រុម​បង្ការ​បង្ក្រាប​ប៉ូលិស​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគ​បាល​ខេត្ត និង​បញ្ជារ​ផ្ទាល់​ដោយ លោ​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ហេង លុយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផង​នោះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ស្រាវជ្រាវ​រហូត​បាន​ជនដៃដល់​ម្នាក់​។​

    លោក​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ក្នុងចំណោម​បក្ខពួក​ចំនួន​១០​នាក់​បាន​ជិះ​ម៉ូតូ​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​ជនរងគ្រោះ​របួស​ក្បាល​កាលពី​វេលា​ម៉ោង​២ ​និង​៤០​នាទី​យប់​ថ្ងៃទី​១០ ​ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ទល់មុខ​សួន​យុវ័ន ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

    ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មាន ឈ្មោះ គឹម សុខ​លីកា ហៅ​ប៉ាវ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​ ចំណែក​ជនរងគ្រោះ​មានឈ្មោះ គង់ បូ​រិន្ទ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ ​ក្រុង​បាត់ដំបង របួស​បែកក្បាល​។​

    វត្ថុតាង​ត្រូវបាន​ដកហូត​រួមមាន​ ៖ ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម កាំបិត​ស​ធំ​ចំនួន​១​ និង​សម្ភារៈប្រើប្រាស់​សម្រាប់​វ៉ៃ​គ្នា​មួយចំនួនទៀត​។​ សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​១៣ ​និង​៣០​នាទី​ថ្ងៃទី​១៨ ​ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​រួចមក​បញ្ជូនមក​ស្នងកា​រ​ខេត្ត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់