adverise with khmeread Bbb 2

ហាម​បេះ​ពន្លក​ខ្ទឹមស​បោះចោល​!

    ​មនុស្ស​ជាច្រើន​ជឿថា ពន្លក​របស់​ខ្ទឹមស​មិនល្អ​ចំពោះ​សុខភាព​ទេ​ព្រោះ​ពួកវា​បញ្ចេញ​នូវ​សារធាតុ​គីមី​ពុល​ទៅ​សារពាង្គកាយ​។ ប៉ុន្តែ​ការ​សន្ម​ត់​នេះ​មិន​ត្រឹមត្រូវ​ចំពោះ​ខ្ទឹមស​ឡើយ​។​

​    ​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​មួយ​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី​កសិកម្ម​និង​អាហារ​គីមី​បាន​បង្ហាញថា ពន្លក​ខ្ទឹម​សមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាង​ខ្ទឹមស​ស្រស់​ទៅទៀត​។​

​    ​អ្នកជំនាញ​និយាយថា នៅពេលដែល​ខ្ទឹមស​ដុះ​ពន្លក សារធាតុ​ប្រឆាំង​បាក់តេរី​និង​វីរុស​ដុះ​ឡើង​ដែរ ព្រោះ​រុក្ខជាតិ​នេះ​ក៏​ការពារ​ខ្លួន​វាពី​ឥទ្ធិពល​អវិជ្ជមាន​ពី​ខាងក្រៅ​។ ពន្លក​ខ្ទឹមស​មានគុណ​សម្បត្តិ​ខាង​វេជ្ជសាស្ត្រ​ជាច្រើន​។​

​    ​* ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​៖ ការផលិត​ជាតិគីមី​រុក្ខជាតិ​ក្នុង​ពន្លក​ខ្ទឹមស​ជួយ​រាងកាយ​ទប់ស្កាត់​កោសិកា​មហារីក​មិន​លូតលាស់​នោះឡើយ​។​

​    ​* ការពារ​បេះដូង​៖ វា​បង្កើន​សកម្មភាពរ​បស់​អង់ស៊ីម​និង​ទប់ស្កាត់​ការ​ពូន​ផ្តុំ​នៃ​កំណ​កលើ​ផ្ទៃ​របស់​សរសៃឈាម​។​

​    ​* អាច​ទប់ស្កាត់​ការ​ដាច់​សរសៃឈាម​ខួរក្បាល​៖ ពន្លក​ខ្ទឹមស​ជា​គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រឆាំងនឹង​កំណក​ឈាម​។ វា​សម្បូរ​ទៅដោយ​ជាតិ Nitrite ដែល​ជួយ​ដល់​ការ​ពង្រីង​សរសៃឈាម​ធំ​។​

​    ​* ថយចុះ​ភាព​ចាស់​៖ បើ​យោងតាម​ការសិក្សា​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី​កសិកម្ម​និង​អាហារ​គីមី​បានឱ្យដឹងថា ពន្លក​ខ្ទឹមស ដែល​សម្បូរ​ទៅដោយ​ភាគរយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ជួយ​បញ្ចៀស​ការកកើត​នូវ​ស្នាម​ជ្រួញ​និង​ពន្យឺត​ភាព​ចាស់​។​

​    ​* ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៖ អ្នក​គួរ​ទទួលទាន​ពន្លក​ខ្ទឹម​សខ្ចី​ប្រសិនបើ​អ្នក​ឧស្សាហ៍​ផ្តាសាយ​និង​ឆ្លង​មេរោគ​ផ្សេងៗ ព្រោះ​វា​ជា​ដៃគូ​ដ៏​អស្ចារ្យ​ដើម្បី​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​៕

​ប្រភព​៖ recipesfornaturalremedies

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់